បារាំង៖ អតីតនាយករដ្ឋមន្ត្រីថៃ ២នាក់បងប្អូន លោកថាក់ស៊ីន និងលោកស្រីយីងឡាក់ ច្រៀងចម្រៀងរួមគ្នា ដើម្បីអបអរ នៅក្នុងពិធីខួបកំណើត គំរប់៦៥ឆ្នាំ របស់លោកថាក់ស៊ីន ដែលធ្វើឡើង នៅសណ្ឋាគារមួយ ក្នុងទីក្រុងបារីស។

ជាមួយគ្នានេះដែរ បទចម្រៀង ដែលពួកគាត់ច្រៀង គឺជាបទចម្រៀងបង្ហាញ ពីក្តីស្រលាញ់ ជំនួសឲ្យ សម្តីរាប់លានពាក្យ ដែលបង្ហាញពីទឹកចិត្ត ស្រលាញ់គ្នារបស់ បងប្អូនអតីតនាយក រដ្ឋមន្ត្រីថៃ ទាំង២នាក់នេះ ដែលបទចម្រៀងនោះ មានចំណងជើងថា “ផ្កាយក្រដាស”។ ឃ្លាចម្រៀង របស់លោកស្រីយីងឡាក់ បានច្រៀងថា “ខ្ញុំចង់លួងលោមអ្នក ខ្ញុំដឹងថាអ្នកឯកា ប៉ុន្តែខ្ញុំមិនអាច និយាយបង្ហាញពី អារម្មណ៍របស់ខ្ញុំ បាននោះទេ” “ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំយកចិត្តទុកដាក់ ចំពោះអ្នក ដូច្នេះខ្ញុំក៏ធ្វើ រូបផ្កាយក្រដាស សម្រាប់អ្នក ដើម្បីតំណាងឲ្យ ក្តីស្រលាញ់របស់ខ្ញុំ ចំពោះអ្នក”។

យ៉ាងណាមិញ វីដេអូនេះ ត្រូវបានគេថតនៅក្នុង សណ្ឋាគារ Four Seasons នៅទីក្រុងបារីស និងបានបង្ហោះនៅលើ Instagram កូនស្រីពៅ របស់លោកថាក់ស៊ីន ប៉ុន្តែនៅពេលនេះ ត្រូវបានគេលុបចេញ បាត់ទៅហើយ៕

ប្រភព៖ Coconuts Bangkok

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]