កណ្តាលៈ បុរសមានជំងឺ ផ្លូវចិត្តម្នាក់ បានរត់ចេញពីផ្ទះ ហើយបានទៅលោត ទឹកខ្ពបក្រោយផ្ទះ ធ្វើឲ្យក្រុម គ្រួសាររកមិនទាន់ឃើញ ដោយហេតុការណ៍ នេះបានកើតឡើង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង២៤ ៖០០នាទី ស្ថិតភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គឿន សុខណាំ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ត្រូវបានសាច់ញាតិ បញ្ជាក់ថា មានជំងឺផ្លូវចិត្ត ហើយនៅថ្ងៃកើត ហេតុបានរត់ ចេញពីផ្ទះបាត់។

ប្រភពព័ត៌មានបន្តថា នៅកើតហេតុ ជនរងគ្រោះ បានរត់ចេញពីផ្ទះ ទៅលោតទឹកខ្ពប ខាងក្រោយផ្ទះ បាត់ហើយ សាច់ញាតិជួយរកពុំឃើញ នៅឡើយ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]