ខេត្តកំពង់ចាម ៖ ព្រូរថយន្តម្នាក់ឈ្មោះ យុយ យ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបុសថ្លាន់ ឃុំតាអុង ស្រុកចំការលើ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយកៀបជាប់ នៅក្នុងកាប៊ីនរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទយីឌុបមួយគ្រឿង ដឹកអុកពេញទ្រុង ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលាម៉ោង៤ និង៣៩នាទីទៀបភ្លឺ ថ្ងៃទី២៩ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគោករវាង ឃុំគោករវាង ស្រុកជើងព្រៃ ។

លោកអនុសេនីយ៍ឯក ជាង សែ អធិការរងនគរបាលស្រុក ជើងព្រៃ បានប្រាប់ឲ្យដឹងថា រថយន្តធុនយក្ស ដឹកអុសនេះ បានបើកចេញពី ខាងកើតមកលិច  លុះមកដល់ត្រង់ ភូមិគោករវាង ឃុំគោករវាង ក៏បានទៅបុករថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ចំពីក្រោយពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យរងការខូចខាត កាប៊ីនក្រពឹតរួញក្រញង់ កៀបព្រូរថយន្តជាប់តែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកអ្នកបើករថយន្ត ដឹកអុសវិញ បានរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុប៉ុណ្ណោះ ។

ក្រោយពីមានហេតុការណ៍នេះ លោកនាយប៉ុស្តិ៍ឃុំគោករវាង បានរាយការណ៍ ទៅលោកវរសេនីយ៏ទោ ហេង វុទ្ធី អធិការនគរបាល ស្រុកជើងព្រៃ ហើយលោកអធិការ បានចាត់ឲ្យរូបលោក ដឹកនាំជំនាញចរាចរ ចុះទៅកាន់ទីនោះជាបន្ទាន់។

អធិការរងនគរង នគរបាលស្រុកជើងព្រៃ បានបញ្ជាក់ថា ចំពោះមូលហេតុ ដែលបង្កឲ្យរថយន្តដឹកអុស ទៅបុករថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ពីខាងក្រោយនោះ រូបលោកនៅមិនទាន់ ស្រាវជ្រាវដឹងនៅ ឡើយទេ ៕

សពព្រូរថយន្តកៀបជាប់ក្នុងកាប៊ីនរថយន្ត

សពព្រូរថយន្តកៀបជាប់ក្នុងកាប៊ីនរថយន្ត

រថយន្តដឹកអុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]