រុស្សី៖ នារីម្នាក់ ដែលឡានរបស់នាង ត្រូវប៉ូលីសកំពុងតែរៀបចំស្ទូច យកទៅផាកពិន័យនោះ ភ័យខ្លាំងពេក មិនដឹងជាធ្វើយ៉ាងម៉េច ក៏ដោះ សំលៀកបំពាក់ ចេញនៅមុខ ប៉ូលីសជា ថ្នូរ ដើម្បីឲ្យប៉ូលីសព្រមទំលាក់ឡាន របស់នាងចុះមកដីវិញ។

នៅក្នុងវីដេអូមួយ ដែលគេបង្ហោះនៅក្នុង Youtube បានបង្ហាញពីសកម្មភាព របស់នាង ដោះខោអាវ និងវត្ថុដែលលំអនៅលើខ្លួនរបស់ នាង បន្តិចម្តងៗ នៅជិតឡានស្ទូចរបស់ ប៉ូលីស ដែលសកម្មភាពរបស់នាងធ្វើអោយ មន្ត្រីប៉ូលីសមានការភ្ញាក់ផ្អើល និងហួស ចិត្តជា ខ្លាំង។

នាងទំនងជាភ័យព្រួយខ្លាំង ចំពោះការចតដោយមិនបានមើលផ្លាក សញ្ញាចរាចរណ៍ ឲ្យបានត្រឹមត្រូវ រហូតដល់ថ្នាក់ប៉ូលីសមក ស្ទូចឡាន យ៉ាងដូច្នេះ។ ក្រៅពីការដោះ ខោអាវ ចេញ នាងក៏បានបង្ហាញក្បាច់រាំ ដ៏ស៊ិចស៊ីផងដែរ បូករួមនិងការនិយាយចរចារ ទៅកាន់ ប៉ូលីស បើតាម ស្មាន គឺគ្មានអ្វីក្រៅ ពីការសុំឲ្យប៉ូលីសលើកលែង ចំពោះកំហុសរបស់នាង នោះទេ។


នារីជាម្នាក់រថយន្តឈររាំលើឡានស្ទូចនៅចំពោះមុខប៉ូលីសដែលរៀបនឹងដឹកឡានរបស់នាងចេញ

ទោះជាយ៉ាងណាក៏ដោយ នាងបានធ្វើឲ្យមាន ការចាប់រម្មណ៍ខ្លាំងពី អ្នកដែលឈរមើល ហេតុការណ៍នោះ រាប់ទាំងប៉ូលីស កម្មករស្ទូចឡាន ផងដែរ ដោយពួកគេមិនត្រឹមតែមើល នាងតែប៉ុណ្ណោះទេ តែថែមទាំងយកទូរស័ព្ទ ថតជាវីដេអូពីសកម្មភាព របស់នាងថែមទៀតផង៕

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]