អាមេរិក៖ បុរសម្នាក់ បានថត បរិវេណផ្ទះ របស់ខ្លួន ដើម្បីបង្ហោះ ដាក់លក់ ក្នុងវេបសាយ អចលនទ្រព្យ ប៉ុន្តែក្នុងចំណោម រូបរបស់គាត់ មានរូបថត មួយសន្លឹក បានជាប់រូបអាក្រាត របស់ខ្លួនឯង។

  គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះ មិនបានចាប់អារម្មណ៍ ថារូបរាងអាក្រាត របស់ខ្លួន បានជាប់ក្នុង រូបថតនោះទេ ពីព្រោះ នៅពេលនោះ គឺរូបគាត់ពិតជា មានបំនងថត តែបរិវេណផ្ទះមែន ប៉ុន្តែចៃដន្យអី គាត់បានថតទល់មុខ កញ្ជក់បន្ទប់ទឹក ដែលជាហេតុ ធ្វើឲ្យ ឃើញរូបរាងអាក្រាត របស់គាត់ យ៉ាងដូច្នេះ។ ក្នុងនោះដែរ ផ្ទះរបស់គាត់  គឺលក់ ក្នុងតម្លៃ ៣៨៩,៥០០ ដុល្លារអាមេរិក ដែលមាន បន្ទប់គេង ៥ និងបន្ទប់ទឹក ៤ ផងដែរ។ ជាពិសេសនោះ ចំពោះផ្ទះមួយនេះ អាចឲ្យ គ្រប់គ្នា មានអារម្មណ៍ ស្រស់ថ្លាបាន ពីព្រោះ មានដើមឈើ ពណ៌បៃតងស្រស់ នៅជុំវិញផ្ទះ ថែមទៀត។

 យ៉ាងណាមិញ គ្រប់គ្នា ដែលបានឃើញ រូបថតអាក្រាតកាយ របស់គាត់ហើយ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង និងនិយាយថា លើកក្រោយ គាត់គួរតែ ពាក់អាវ ឲ្យបានត្រឹមត្រូវ មុនពេល ថតរូប កុំឲ្យ មានភាពចៃដន្យ បែបនេះទៀត៕


ប្រភព Yourjewish

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]