អាមេរិក៖ កាលពីពេលថ្មីនេះ វីដេអូនៃ អ្នកហែលទឹក ដ័ភ័យខ្លាចម្នាក់ ដែលមានបំណង ចង់លោតពី ទីខ្ពស់ ត្រូវបាន គេចែកចាយ ជាមួយនឹង សេចក្ដីព្រមាន។

គួរបញ្ជាក់ថា ហេតុការណ៍មួយនេះ កើតឡើត នៅក្នុងសួនទឹក Lava Hot Springs នៃរដ្ឋ Idaho សហរដ្ឋអាមេរិក ដែលនៅក្នុងនោះ បានបង្ហាញពី មនុស្សស្រី មួយក្រុម បាននាំគ្នា ឡើង ទៅទីខ្ពស់ ជាន់ទី ២ ដែលមានកម្ពស់ជាង ៦ម៉ែត្រពីដី ដើម្បីហក់ចូល មកក្នុងអាងទឹក។ តែអ្វីដែលនឹក ស្មានដល់នោះ គឺនារីម្នាក់ ក្នុងចំណោមក្រុម នេះ ទំនងជាភ័យ ស្លន់ពេក នៅពេលដែល ដើរមក ខាងមុខនិង ប្រុងលោត ពីកន្លែងឈរទីខ្ពស់ ជាមួយនឹង មិត្ដភិក្ដ នាងទៅហើយ បែរជាចង់ បកក្រោយ និងស្ទុះ ទៅកាន់ បង្កាន់ដៃនៃ ទីខ្ពស់នោះ ទៅវិញ ខណៈពេលដែល មិត្ដភិក្ដនាង បានហក់ចុះ ដោយសុវត្ថិភាព។ ជាលទ្ធផល នារីនេះ បានរបូតដៃ ពីបង្កាន់ដៃ និងទៅបុក កន្លែងហក់ពីទីខ្ពស់ នៃជាន់ទី ១ នេះយ៉ាងពេញមួយទំហឹង ហើយធ្លាក់ចុះមក ក្នុងអាងទឹក។

យ៉ាងណាមិញ នេះអាចចាត់ទុកជា មេរៀនមួយថា ប្រសិនជាអ្នកសម្រេចចិត្ដ នៅក្នុងការធ្វើអ្វីមួយ គឺត្រូវតែធ្វើ មិនគួរណា ងាករេនោះទេ ព្រោះតែអាចមានគ្រោះថ្នាក់ ដូចជា នារីខាងលើនេះ ដែលជាសំណាង នាងមិនមានគ្រោះ ថ្នាក់ដល់ជីវិតនោះ។



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]