រាជធានីភ្នំពេញ ៖ ជនសង្ស័យម្ចាស់គ្រាប់បែក ដែលយកទៅធ្វើជា កាដូជូនថៅកែ ភោជនីយដ្ឋានផ្រែម និងគំរាមទារ ប្រាក់ចំនួន ៥.០០០ដុល្លារនោះ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ កក្កដា ត្រូវប៉េអឹម រាជធានីភ្នំពេញ សហការជាមួយ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ធ្វើសន្និសីទ កាសែតបង្ហាញ មុខជាសាធារណៈ រួចកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធី ។

ជនសង្ស័យឈ្មោះ ភិន សុភាព ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតផ្នែក ថែទាំវេជ្ជសាស្ត្រ និងជាអតីតសន្តិ សុខភោជនីយដ្ឋាន ផ្រែម មានស្រុកកំណើត នៅភូមិលាក់ជា ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ កក្កដា មានការភ្ញាក់ផ្អើលមួយ នៅភោជនីយដ្ឋាន ផ្រែមដែលមានទីតាំង ស្ថិតនៅបណ្តោយ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ខណៈមានជនសង្ស័យ ម្នាក់ជិះម៉ូតូ ១គ្រឿងយកកាដូ ១កញ្ចប់ទៅឱ្យ សន្តិសុខយាម នៅទីនោះ ដែលកាដូត្រូវបាន អ្នកនាំមកប្រាប់ថា គេផ្ញើឱ្យថៅកែ ។ ពេលបើកមើលទៅឃើញ ប្រអប់ទូរស័ព្ទ លុះបើកបន្តទៀត ស្រាប់តែឃើញ គ្រាប់បែកក្រឡាទៀប ១គ្រាប់ធ្វើឱ្យមាន ការភ័យស្លន់ ស្លោគ្រប់គ្នា។

ក្រោយពីមានការភ្ញាក់ផ្អើល ដោយសារសន្តិសុខ បើកកញ្ចប់កាដូ ឃើញគ្រាប់បែក ស្រាប់តែមិនបាន បុ៉ន្មានម៉ោងផង ក៏មានទូរស័ព្ទគំរាមទារ ប្រាក់ពីថៅកែហាងចំនួន ៥.០០០ដុល្លារ អាមេរិក ។


ជនសង្ស័យ

ជនសង្ស័យប៉េអឹមនាំខ្លួន

វត្ថុតាងដកហូតបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]