ចិន៖ អ្នកភូមិ Shanxi នៅក្នុងប្រទេសចិន នាំគ្នាប្រកបរបរ ចាប់សត្វរៃមាស ព្រោះតែវាអាច រកចំណូល បានខ្ពស់រហូតដល់ទៅ ១,០០០យ័ន ដែលស្មើនឹង ជាង១៦០ដុល្លារអាមេរិក ក្នុងមួយយប់ៗ សម្រាប់លក់ទៅឲ្យ ភោជនីយដ្ឋាន។

នៅក្នុងប្រទេសចិន សត្វរៃមាស ត្រូវបានគេជឿជាក់ថា គឺជាអាហាររូបត្ថម្ភ និងជាឱសថ ដ៏មានតម្លៃ ដែលបានក្លាយទៅជា សត្វមួយប្រភេទ ដែលមានតម្រូវការខ្ពស់ នៅក្នុងខេត្តជាច្រើន នៅក្នុងប្រទេសចិន ដូចជា ខេត្តHenan ខេត្តHebei ខេត្តShandong ខេត្តAnhui និងខេត្តដទៃទៀត ផងដែរ។ ហើយជាធម្មតា សត្វរៃមាសនេះ ចាប់ផ្តើមភ្ញាស់ពង នៅក្នុងអំឡុង ដើមខែឧសភា ដល់ខែមិថុនា។

ជាមួយគ្នានេះដែរ ចាប់ពីខែកក្កដា មនុស្សទាំងចាស់ ទាំងក្មេង នៅក្នុងទីក្រុង Linyi ខេត្ត Shandong បានចំណាយពេល របស់ពួកគេ ក្នុងមួយ យប់ៗ នៅផ្ទៃដី ៨០អា ដែលមានដាំ ដើមផ្លែប៉ោម ដើម្បីចាប់សត្វរៃមាសនេះ ដោយសំភារៈរបស់ពួកគេ គឺមានតែពិលមួយ និងធុងមួយ តែប៉ុណ្ណោះ។

យ៉ាងណាមិញ តម្រូវការសត្វរៃមាស នៅក្នុងប្រទេសចិន បានកើនឡើងជាប្រចាំ ក្នុងរយៈពេល ៦ឆ្នាំនេះ ហើយសត្វរៃមាស ដែលអ្នកភូមិចាប់បាន ក្នុងមួយយប់ៗ ត្រូវបានលក់ទៅឲ្យ ភោជនីយដ្ឋាន ជាច្រើននៅក្នុង ខេត្ត Shandong ទៅតាមតម្លៃដែល ពួកឈ្មួញឲ្យ ដោយអាចលក់បាន ជាង១៥ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម៕






ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]