អាមេរិក៖ យន្តហោះស៊េរីចាស់ ខ្នាតតូចមួយ បានធ្វើការចុះចត ជាបន្ទាន់ លើឆ្នេរខ្សាច់ បណ្តាលឲ្យ បុរសម្នាក់ ត្រូវបានស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែក កូនស្រីរបស់គាត់ ត្រូវរងរបួសធ្ងន់ធ្ងរផងដែរ។

បើតាមប្រភពព័ត៌មាន លើកឡើងថា ហេតុការណ៍នេះ បានកើតឡើង នៅឆ្នេរខ្សាច់មួយកន្លែង ក្នុងរដ្ឋហ្វ័ររីដា ខណៈដែល យន្តហោះខ្នាត តូចមួយគ្រឿង ដែលបាន បើកបញ្ជាដោយលោក Karl វ័យ ៥៧ឆ្នាំ បានធ្វើការ ចុះចតជាបន្ទាន់ លើឆ្នេរខ្សាច់ Casoersen ដោយសារ យន្តហោះ មានបញ្ហាម៉ាស៊ីន មិនអាច ធ្វើការចុះចតរហូតទៅដល់ អាកាសយន្តដ្ឋានបាន។

យន្តហោះនេះ បានចុះចត ទៅបុកត្រូវ បុរសម្នាក់ ឈ្មោះ Ommy វ័យ ៣៦ឆ្នាំ និង កូនស្រី អាយុ៩ឆ្នាំ របួសធ្ងន់ និង ត្រូវបានបញ្ជូន ទៅកាន់ មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះជាបន្ទាន់ភ្លាមៗផងដែរ។ យ៉ាងណា មិញ អ្នកបើកបញ្ជាយន្តហោះម្នាក់នេះ មិនរងគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែ ស្រ្តីជា អ្នកដំណើរម្នាក់ទៀត លើយន្តហោះ វ័យ៦០ឆ្នាំ បានគាំងបេះដូងភ្លាមៗ ព្រោះតែឃើញហេតុការណ៍នេះ ផ្ទាល់នឹងភ្នែក តែគាត់ មិនបានរងគ្រោះ ដល់ជីវិតឡើយ។

បើតាមប្រភពដដែល បញ្ជាក់ថា បុរសនេះ និងក្រុមគ្រួសារបាន បង្ហោះលើបណ្តាញហ្វេសប៊ុក របស់ខ្លូនថា គាត់កំពុងសប្បាយ ជាមួយ គ្រួសារគាត់ សំរាប់ដំណើរកំសាន្ត ក្នុងគំរប់ខួបអាពាហ៍ពិពាហ៍ ៩ឆ្នាំ ប៉ុន្តែជាអកុសល បែរជាជួប គ្រោះអកុសល យ៉ាងដូច្នេះទៅវិញ។

យ៉ាងណាមិញ ប៉ូលីសអាមេរិក កំពុងធ្វើការស៊ើបអង្កេត លើករណី នៃការចុះចតយន្តហោះ លើឆ្នេរខ្សាច់ ដែលបណ្តាលឲ្យមាន មនុស្សស្លាប់ និង រងរបួសបែបនេះ៕ 

រូបភាព៖ យន្តហោះចុះចតលើឆ្នេរខ្សាច់ និងបុរសដែលត្រូវបានស្លាប់នេះ 


ប្រភព៖ abcnews

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]