រ៉ូម៉ានី៖ ឪពុកម្តាយរបស់ ក្មេងតូចៗ ជាច្រើននាក់ មានការ តក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ វីដេអូនៃសកម្មភាព វាយធ្វើបាប របស់អ្នក មើលក្មេង មកលើកូនរបស់ ពួកគាត់។


ការប្រទះឃើញ នេះបន្ទាប់ ពីកាមេរ៉ាសុវត្ថិភាព នៃសាលានោះ បានដំនើរការដោយ ចៃដន្យក្នុងម៉ោង ដែលក្មេងៗតម្រូវ អោយចូលគេង ពេលថ្ងៃគ្រប់ៗគ្នា ដែលជាទូទៅ កាមេរ៉ាទាំងនេះ ត្រូវបានបិទ ក្នុងអំឡុងពេលនោះ។

តាមរយៈវីដេអូ នោះយើងអាច ដឹងបានថា ក្មេងតូចៗជាច្រើន ត្រូវបានបុគ្គលិក មើលថែក្មេង នៃសាលាមត្តេយ្យ Little Kingdom ក្នុងទីក្រុង Constanta ប្រទេសរ៉ូម៉ានី ស្រែកគំរាមនិង បានវាយធ្វើបាបទៅ លើពួកគេដោយ គ្មានការអាណិតអាសូរ ឡើយ។

លើសពីនេះទៀត នៅពេលដែល ឪពុកម្តាយបានឃើញ ស្នាមជាំនៅ លើស្បែកកូនៗ របស់ពួកគាត់មានការ ងឿងឆ្ងល់និង បានសួរទៅខាងសាលា តែត្រូវបុគ្គលិកនៃ សាលានោះ បកស្រាយថាជា ការប៉ះទង្គិចធម្មតា រវាងក្មេងតូចៗ ដូចគ្នាប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីបាន ឃើញវីដេអូនេះហើយ ឪពុកម្តាយ របស់ក្មេងៗជា ច្រើននាក់បាន រាយការណ៍ទៅ ប៉ូលិសនិង ប្តឹងទៅតុលាការ ដើម្បីដោះស្រាយ ពីករណីវាយ ធ្វើបាបមក លើកូនរបស់ ពួកគាត់។


លោកមេធាវី Stefan Roman តំណាងឲ្យ ក្រុមឪពុកម្តាយទាំងនោះ បានបញ្ជាក់ថា ក្មេងជាច្រើននៃ សាលាមត្តេយ្យ នោះត្រូវបាន បង្ខំឲ្យពួកគេគេង ដោយឲ្យផឹកស្រា ក្រហមនិងដាស់ឲ្យភ្ញាក់ វិញដោយផឹកកាហ្វេ ព្រមទាំងមានករណី ធ្វើបាបទាំង ផ្លូវកាយនិង ផ្លូវចិត្តជាច្រើន ផ្សេងទៀត។

ពេលនេះប៉ូលិស កំពុងធ្វើការ ស៊ើបអង្កេតទៅលើ រឿងមួយនេះ ដើម្បីបញ្ជូនសំណុំ រឿងទៅតុលាការ ក្នុងការដោះស្រាយលើ ករណីនេះ៕

ចង់ដឹងថា វីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖



តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]