កីឡាការនី បាល់ទះ របស់ប្រទេស Kazakhstan កំពុងតែរងការវាយប្រហារ ពាក្យសំដី ពីសំណាក់ អ្នករិះគន់ ប៉ុន្តែមិនមែនដោយសារ នាង លេងបាល់ទះ អន់នោះទេ គឺដោយសារតែ នាងស្អាតពេក។

អ្នករិះគន់ និយាយថា រូបសម្ផស្សរបស់កីឡាការនី Sabina Altynbekova ដែលមានវ័យ១៧ឆ្នាំ រូបនេះ អាចនឹងធ្វើឲ្យអ្នកគាំទ្រ មិនសូវជា ផ្តោតអារម្មណ៍ ក្នុងការមើលកីឡាបាល់ទះនោះទេ តែនឹងជក់មើល រូបសម្រស់ របស់នាងច្រើនជាង។


កីឡាការិនី  Sabina Altynbekova 

លោក Nurlan Sadikov ដែលជាគ្រូបង្វឹក ក្រុមបាល់ទះ ជម្រើសជាតិ អាយុក្រោម ១៩ ឆ្នាំ ក៏បាននិយាយផងដែរថា ក្រុមរបស់លោក កំពុង តែមានការកើនឡើង នូវចំនួនអ្នកគាំទ្រ ដោយសារតែ កីឡាការិនី Sabina Altynbekova។ លោកបានបន្តថា៖ “វាមិនគួរឲ្យមាន នោះទេ ក្នុងវិស័យកីឡា ដែលអ្នកគាំទ្រ គ្រប់គ្នា ធ្វើដូចជា មានកីឡាការនីតែម្នាក់គត់ នៅលើទីលានប្រកួត”។

លោកគ្រូបង្វឹកដដែល បានបន្តឲ្យដឹង ទៀតថា ក្រុមទាំងមូល ហាក់ដូចជា កំពុងតែរំខាន ដោយសារកីឡាករិនី Altynbekova។ លោករំលឹក ពីការប្រកួត របស់ក្រុម នៅកោះតៃវ៉ាន់កន្លងទៅ ដែលកាលណោះ កីឡាការនី វ័យក្មេងរូបនេះ បានក្លាយជាប្រធានបទក្តៅ គគុក ក្នុងការជជែកគ្នា លើបណ្តាញអ៊ីនធើណេត ពីសំណាក់អ្នកគាំទ្រ នៅអាស៊ី និងលើពិភពលោក។

កីឡាការិនី  Sabina Altynbekova ពេលកំពុងកំដៅសាច់ដុំមុនការប្រកួត

វីដេអូជាច្រើន នៅក្នុង Youtube បានត្រូវគេថត ពីសកម្មភាព ហ្វឹកហាត់កំដៅសាច់ដុំ ការប្រកួត និង ការអបអរសាទរ ជាមួយមិត្តរួមក្រុម របស់ នាង។ វីដេអូទាំងនោះ មានអ្នកចុចចូលមើល (View) រាប់ពាន់រាប់ម៉ឺន ដងឯណោះ។

ក្នុងពេលប្រកួតខ្លះ មានអ្នកគាំទ្រតៃវ៉ាន់ជាច្រើន បានកាន់ទង់ជាតិ Kazakhstan ហើយពួកគេ បានទៅដល់ទីលាន មុនការប្រកួត ចាប់ផ្តើម ជាង១ ម៉ោងមុន ដោយសារតែពួកគេ ស្រលាញ់ គាំទ្រ កីឡាការិនី Altynbekova។

លោកស្រី Nuripa Amrieva ដែលត្រូវជាម្តាយបង្កើត របស់នាង Altynbekova បានឲ្យដឹងថា លោកស្រីមិនមានចេតនា ចង់ឲ្យកូនក្លាយ ជាអ្នកកីឡានោះទេ តែវាជាចំណង់ចំណូលចិត្ត របស់នាង។ បើតាមលោកស្រី គឺគាត់ចង់ឲ្យនាងសិក្សាផ្នែក ច្បាប់៕



ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]