ហុងកុង៖ វីដេអូផ្ទាល់ខ្លួនរបស់ នាង Sire Ma អាយុ ២៦ឆ្នាំ ដែលជាតារាសម្ដែងស្រី របស់ហុងកុង ក្នុងសំលៀកបំពាក់ ឈុតក្នុង ត្រូវបាន លេចផ្សាយ នៅក្នុងប្រភព អ៊ិនធើណេត កាលពីពេលថ្មីៗនេះ។

យោងទៅតាម អត្ថបទរបស់ Popular Asians បានឲ្យដឹងថា វីដេអូ ដែលមានរយៈពេល ៣០វិនាទី បានបង្ហាញពី តារាស្រីខាងលើនេះ កំពុងតែធ្វើចរិត ញ៉េញោះ ដាក់គូស្នេហ៍ របស់នាង ជាមួយនឹង សកម្មភាពរាំ នៅក្នុងបន្ទប់ សណ្ឋាគារមួយ។ ភ្លាមៗនោះ នាងក៏បាន បើកកសន្និសីទ កាសែត ដើម្បីបក ស្រាយពី រឿងមួយ ដែលនៅក្នុងនោះ នាងបានសម្រក់ទឹកភ្នែក យ៉ាងពន់ពេក។ 

យ៉ាងណាមិញ លោក Tsang Tsing Ming ដែលជាតំណាងឲ្យ អ្នកគ្រប់គ្រងបញ្ហាផ្ទៃ ក្នុងរបស់ស្ថានីយ៍ ទូរទស្សន៍ TVB ដែលបានបង្ហាញខ្លួន ជាមួយនឹង តារាស្រីខាងលើ ក្នុងសន្និសីទ កាសែតនេះ បានបង្ហើបឲ្យដឹងថា ការងាររបស់ នាង Sire Ma  នឹងត្រូវផ្អាក មួយរយៈ ដែលមិនដឹងកាលកំណត់។ នៅក្នុងនោះផងដែរ នាង បាននិយាយថា នាងមិនមែនក្មេង នោះទេ ដូចនេះ នាងនឹងទទួលខុសត្រូវ រាល់អ្វីដែលនាង បានធ្វើ ហើយនាងនឹងទទួល ការសម្រេចចិត្ដ របស់ក្រុមហ៊ុន ដោយនាងយល់ថា សកម្មភាព ក្រុមហ៊ុនមួយនេះ គឺកំពុងតែ ជួយការពារនាង នៅក្នុងស្ថានភាព ដ៏អាក្រក់ដែលកំពុងតែ កើតឡើងនេះ។ 

គួរបញ្ជាក់ថា ដោយសារតែការ រំលោភបំពាន ភាពឯកជន របស់នាង នាពេលនេះ នាងបានដាក់ពាក្យ បណ្ដឹងទៅកាន់ ប៉ូលីសរួចរាល់មកហើយ ដើម្បីធ្វើការ សើុបអង្កេត ដែលក្នុងនោះ នាងបានអះអាងថា វីដេអូមួយនេះ នាងមិនបាន ថតចំលងទុកនោះទេ តែនាងដឹងច្បាស់ថា អ្នកណាជាថតវីដេអូមួយនេះ និងនាង នឹងអនុញ្ញាត ឲ្យប៉ូលីស ស្វែងរកពីមុខសញ្ញា ថាវីដេអូមួយនេះ បែកធ្លាយដោយរបៀបណា៕

រូបភាព របស់នាង ក្នុងកម្មវិធី សន្និសីទកាសែត




រូបភាព ដែលថតចេញពី ក្នុងវីដេអូ


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]