ចិន៖ អ្នកបម្រើតាមផ្ទះ ជនជាតិចិនម្នាក់ បានកាត់ពងស្វាស អ្នកជំងឺ ៤រូប ដោយសារតែ អ្នកទាំងនោះ មិនបានចែករំលែក ចំនីអាហារ ទៅឲ្យរូបគេ។

តាមប្រភពព័ត៌មានពី បរទេស បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះថា Wang Fan វ័យ ៤៦ឆ្នាំ ដែលត្រូវបានគេដឹងថា មានបញ្ហាផ្នែកសតិអារម្មណ៍ បានទទួលការងារ ថ្មីមួយដែលជាអ្នក ផ្ដល់ចំណី និងបោសសំអាត ថែទាំផ្ទះ នៅភាគខាងជើង ឆៀងខាងកើត នៃប្រទេសចិន ក្នុងខេត្ដ Heilongjiang ។ យ៉ាងណាមិញ ទោះបីជាការងារ មួយនេះ មិនទទួលបាន ប្រាក់កម្រៃក្ដី ក៏ជនសង្ស័យនេះ ទទួលបាន ទីកន្លែងសម្រាប់ ស្នាក់នៅ រួមជាមួយនឹង ម្ហូបអាហារ ដែលនៅសេសសល់ ពីអ្នកជំងឺ បន្ទាប់ពី ពួកគេបរិភោគរួច។ តែអ្វីដែលធ្វើឲ្យ ជនសង្ស័យនេះ មានកំហឹងនោះ ដោយសារតែ អ្នកជំងឺទាំងនេះ បរិភោគប្រហិតមូល ទាំងអស់ ដែលមិនបានបន្សល់ ឲ្យខ្លួន សម្រាប់បរិភោគនោះទេ។ ឃើញសភាពបែបនេះ ជនសង្ស័យនេះ បានសងសឹក ទៅលើអ្នក ជំងឺទាំង៤នាក់នេះ យ៉ាងព្រៃផ្សៃ មុននឹង បុគ្គលិកផ្សេងទៀត បានប្រទះឃើញនោះ។ 

តាមសម្ដីរបស់ប៉ូលីស បានឲ្យដឹងថា ជនសង្ស័នេះ បានប្រើប្រាស់ បន្ទះឡាម ទៅកាត់ ពងស្វាសរបស់ អ្នកជំងឺទាំង៤ នាក់ កាលពីចុង សប្ដាហ៍មុននេះ។ នៅក្នុងនោះ ជនងរងគ្រោះ មានឈ្មោះដូចជា លោក Chi Liang អាយុ ៦២ឆ្នាំ ,លោក Liang  អាយុ ៧០ឆ្នាំ ដែល អ្នកទាំងពីរ បានបាត់បង់ ពងស្វាសទាំងពីរ និងអ្នកជំងឺ ២ផ្សេងទៀត មានអាយុ ៨១ឆ្នាំ និង ៥៣ឆ្នាំ បានបាត់បង់ ពងស្វាសម្ខាង។ 

ជាមួយគ្នានោះ បានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនសង្ស័យនេះ គឺស្រវឹងជាខ្លាំង និងមានគោលបំណង យកពងស្វាស របស់ជនរងគ្រោះទាំងនេះ ទៅចំអិន និងយក មកបរិភោគ ដែលជននេះ ចាត់ទុកថា ពងស្វាសក៏ជា ថ្នាំប៉ូវ។ សម្រាប់ករណីនេះ ផ្ទាល់ អាចបង្ហាញថា ការគ្រប់គ្រង បុគ្គលិក ដែលជាអ្នកមើលថែ អ្នកជំងឺតាមផ្ទះ ពិតជាមាន ភាពអន់ខ្សោយ ដោយសារតែថវិកា និងបុគ្គលិកលក្ខណៈរបស់ អ្នកមើលថែជំងឺ មិនគ្រប់គ្រាន់ ក៏ព្រោះតែការកើនឡើង ចំនួនប្រជាជននៅក្នុង ប្រទេសចិន ជារៀងរាលថ្ងៃ៕

រូបភាព អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ដែលកំពុងតែទទួលការព្យាបាល




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]