រាជធានីភ្នំពេញ ៖ តារាចម្រៀងសុគន្ធ នីសា ក្រៅពីមាន ឱកាសការងារ ច្រើននៅក្នុងស្រុក ក៏មានឱកាស ចេញទៅសម្ដែង នៅក្រៅប្រទេសដែរ ប៉ុន្ដែអត់បាន ចេញទៅ ដោយសារតែ នាងជាប់កិច្ចសន្យា ក្នុងក្រុមហ៊ុន មួយចំនួន ។ ក្នុងជំនួបជាមួយ អ្នកយកព័ត៌មាន កោះសន្ដិភាព កាលពីពេលថ្មីៗនេះ សុគន្ធ នីសា ប្រាប់ថា នាងមានការងារច្រើន ជាបន្ដបន្ទាប់ ពីម្ចាស់ ក្រុមហ៊ុននានា និងផលិតកម្មថោន ដែលនាងច្រៀង ជាប្រចាំ ។

សម្រាប់ផលិតកម្មថោន នាងកំពុងតែ ថតបទចម្រៀង ខារ៉ាអូខេ មានទម្រង់ប្លែកៗ ដើម្បីបម្រើអារម្មណ៍ ប្រិយមិត្ដ ទស្សនិកជន សម្រាប់ឱកាស ប៉ុន្មានខែចុងក្រោយ នៃឆ្នាំ២០១៤ នេះ ។ នៅផលិតកម្មថោន នាងបានសម្ដែង ជាមួយក្រុមការងារ ច្រើននៅទីឆ្ងាយៗ ប្រកបដោយ ទេសភាពស្អាតៗ ធានាថានឹង គាប់ចិត្ដ ប្រិយមិត្ដយុវវ័យ ជាក់ជាមិនខាន ។ លើសពីនេះ នាងថែមទាំង ទៅសម្ដែង ពីខេត្ដមួយ ទៅខេត្ដមួយ ពេលខ្លះសឹងតែ មិនបានដេកពួន ប៉ុន្មានឡើយ ។

តារាចម្រៀងសុគន្ធ នីសា និយាយថា នាពេលកន្លងមក អ្នកនៅក្រៅប្រទេស ហៅទៅសម្ដែង តែនាងអត់ទទួល ទោះជាប៉ះចំ រដូវភ្លៀងក្ដី មកពីនាង ជាប់កិច្ចសន្យា ជាមួយក្រុមហ៊ុនធំៗ ចំនួន២ ដែលមិនអាច ទៅណាបាន ។ ទោះជាពេលនេះ ក្រុមហ៊ុនទាំងនោះ មិនមានកម្មវិធី ញឹកញាប់ តែដាច់ខាត នាងនៅក្នុងស្រុក ដើម្បីត្រៀមពេល គេហៅបំពេញការងារ ដែលមិនអាច ខកខានបាន។

សុគន្ធ នីសា ឱ្យដឹងថា បើនិយាយពី ចំនួនប្រាក់រកបានវិញ នៅក្រៅស្រុក គឺរកបានច្រើន មកពីមិនសូវចាយ ឯនៅក្នុងស្រុក រកផង ចាយទៅវិញផង ។ ទោះជាយ៉ាងណាក្ដី នាងនឹងចេញ ទៅសម្ដែងនៅ ក្រៅប្រទេស ប្រសិនបើការងា ររបស់នាងក្នុងស្រុក អាចដកឃ្លាបាន ។ នាងចង់ច្រៀងឱ្យ បងប្អូនខ្មែរ នៅក្រៅស្រុក ស្ដាប់កម្សាន្ដ ។ សុគន្ធ នីសា សន្យាថា នឹងរិះរកក្បាច់រាំថ្មីៗ សម្រាប់បម្រើ អារម្មណ៍កម្សាន្ដ របស់ទស្សនិកជន។ នាងមិនសូវពូកែរាំ តែនឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព៕



 

ផ្តល់សិទ្ធិដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]