កំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ហើយត្រូវបានគេដឹងយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យ បន្ទាប់ពីបាន បើក រថយន្ត ដែលទើបនឹងទិញថ្មី ទៅបុកនឹងគល់អម្ពិល បណ្តាលឲ្យអ្នក បើករថយន្តស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និងអ្នករួម ដំណើរ ម្នាក់ទៀត រងបួសបាក់ជើង និងចង្កេះ រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការរដ្ឋ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ១ ឈ្មោះ អូន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិបូរីកម្មករ សង្កាត់រកាធំ  ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអ្នកបើករថយន្ត បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ទី២ ឈ្មោះ មួយ ឌិប ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នករួមដំណើរមានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពដែលបន្តថា នៅថ្ងៃកើតហើយជនរងគ្រោះទាំង២នាក់ ធ្វើដំណើរទៅភ្នំពេញ ក្នុងបំណងទិញ រថយន្តថ្មី ម៉ាកស៊ីអាវី  ពណ៌ខ្មៅ ពាក់ ស្លាក លេខភ្នំពេញ 2N-3540 លុះទិញបានហើយ ក៏ធ្វើដំណើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុខាងលើ ក៏បានបើកទៅ បុកនឹង គល់អម្ពិល បណ្តាលឲ្យអ្នកបើក រថយន្តស្លាប់ ភ្លាមៗនៅនឹងកន្លែកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់។ ចំណែករថយន្ត រងការខូចខាត ផ្នែកខាងមុខ ត្រូវបានយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល ស្រុកសំរោងទង។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះដែលស្លាប់ ត្រូវបាន ប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]