ថៃ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រូសាលាមត្តេយ្យ មួយរូបត្រូវបាន គេសង្ស័យថា បានកាត់ស្លឹកត្រចៀក របស់ក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ នៅក្នុងថ្នាក់រៀន ជាការពិន័យដល់រូបគេ ប៉ុន្តែអ្នកគ្រូ រូបនេះ បានបដិសេធ ថាខ្លួនមិនបាន ធ្វើនោះទេ។

អ្នកគ្រូសាលា មត្តេយ្យដែល ត្រូវគេបាន គេសង្ស័យ និងចោទប្រកាន់ ថាបានកាត់ ស្លឹកត្រចៀក របស់សិស្សនោះ គឺជាគ្រូនៅ សាលាមត្តេយ្យ Mae Yuan Municipal ដែលស្ថិតក្នុងខេត្ត Mae Hong Sorn ប្រទេសថៃ បានបដិសេធថា ខ្លួនមិនបាន ប្រព្រឹត្តអំពើព្រៃផ្សៃ កាត់ស្លឹកត្រចៀក ក្មេងប្រុសនោះឡើយ។ នាងបានបន្តទៀតថា នាងបានចេញ ពីថ្នាក់រៀន ទៅបន្ទប់ទឹក ហើយនៅពេលដែល នាងត្រលប់មកវិញ គឺបានឃើញត្រចៀក របស់ក្មេងប្រុសនោះ មានហូរឈាមទៅហើយ នេះបើតាមសម្តី របស់នាយកសាលា ដែលបានប្រាប់ទៅ ឪពុកម្តាយរបស់ ក្មេងប្រុសនោះ។

ជាមួយគ្នានេះដែរ ក្មេងប្រុសរងគ្រោះ ត្រូវបានគេ បញ្ជូនទៅមន្ទីរពេទ្យ ដែលមុខរបួស របស់គេ ត្រូវបានដេរ ចំនួន៥ថ្នេរ ហើយកូនក្មេង សិស្សមត្តេយ្យ ដែលរៀនថ្នាក់ ជាមួយនឹង ក្មេងប្រុសរងគ្រោះ ទាំងអស់ សុទ្ធតែនិយាយថា អ្នកគ្រូរបស់ពួកគេ គឺជាអ្នកធ្វើឲ្យ ក្មេងប្រុសនោះរបួស។ ទោះបីជា អាណាព្យាបាល របស់ក្មេងប្រុស រងគ្រោះ បាននិយាយថា ពួកគេនឹង មិនចោទប្រកាន់ ទៅលើអ្នកគ្រូនោះ ក្នុងរឿងនេះក៏ដោយ ក៏មានអាណាព្យាបាល របស់សិស្សដទៃទៀត ជាង៦០នាក់ បានទាមទារ ឲ្យមានការស៊ើបអង្កេត និងបណ្តេញ អ្នកគ្រូនោះចេញ ប្រសិនបើនាង បានប្រព្រឹត្តមែន។

គួរបញ្ជាក់ផងដែរថា អ្នកគ្រូរូបនេះ ទើបតែបានធ្វើការ នៅសាលមត្តេយ្យ Mae Yuan Municipal បាន២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងគឺកំពុង តែស្ថិតនៅក្រោម ដំណាក់កាល សាកល្បងនៅឡើយទេ។ ហើយខាងសាលា បានទទួលពាក្យ បណ្តឹងចំនួន២ដង រូចមកហើយ អំពីវិធីសាស្ត្រ ដាក់ទណ្ឌកម្ម ដល់សិស្ស ដោយប្រើអំពើ ហិង្សារបស់នាង។

យ៉ាងណាមិញ ខាងសាលា កំពុងតែ ធ្វើការស៊ើបអង្កេត អំពីករណីហិង្សា លើកុមារនេះ ចំណែកឯ អ្នកគ្រូដែលជា ជនសង្ស័យ ត្រូវបានគេប្តូរ ឲ្យទៅធ្វើការនៅ កន្លែងផ្សេងផងដែរ៕

ក្មេងប្រុសរងគ្រោះ ដែលត្រូវគ្រូ កាត់ស្លឹកត្រចៀក ជាមួយនឹង មុខរបួស៥ថ្នេរ

ប្រភព៖ Coconuts Bangkok

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]