កូរ៉េខាងត្បូង៖ ចំពោះវីដេអូ បទចម្រៀង មានចំនងជើងថា "Red" របស់កញ្ញា HyunA  ដែលគ្រប់គ្នា រង់ចាំទន្ទឹងមើលនោះ ឥឡូវបាន ចេញផ្សាយហើយ។

 ថ្មីៗនេះដែរ កញ្ញា HyunA ក៏បាន ចេញអាល់ប៊ុមថ្មី របស់នាង "A Talk" ហើយរួមទាំង វីដេអូបទចម្រៀង ដ៏ប្លែកភ្នែកមួយទៀត មានចំនងជើងថា "Red"  ក៏បាន ចេញផ្សាយ ដែលធ្វើឲ្យ ទស្សនិកជន ភ្ញាក់ផ្អើល ជាមួយសាច់ភ្លេងញាក់ និងក្បាច់រាំ ដ៏ស្រើបស្រាល របស់ នាងផងដែរ។

ចំពោះសំលេងរបស់ កញ្ញា HyunA  នៅក្នុងបទចម្រៀង Red នេះ មានលក្ខណៈប្លែកជាងសព្វដង ប៉ុន្តែនៅតែពិរោះ សម្រាប់មហាជន ដដែល។ បន្ថែមពីនេះ ទៅទៀត បើមើលតាម ការស្លៀកពាក់ របស់នាងវិញ ក្នុងបទចម្រៀងនេះ គឺបែបស៊ិចស៊ីគ្រប់ឈុត ទាំងអស់តែម្តង ដែលធ្វើឲ្យ ទាក់ទាញ ដល់ក្រសែភ្នែកមហាជន យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ កាយវិការ និងក្បាច់រាំ របស់នាង ក៏មានភាពរស់រវើក គួរឲ្យ កត់សម្កាល់ផងដែរ។

 តោះចាំអី ទៀត ទស្សនា វីដេអូចម្រៀង របស់នាង ទាំងអស់គ្នា៖



ប្រភព allkpop
ដោយ៖ កា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]