បរទេស៖ ថ្មីៗនេះមាន ការភ្ញាក់ផ្អើល ក៏ដូចជាហួសចិត្ត ចំពោះវីដេអូមួយ ដែលបង្ហាញពី បុរសម្នាក់លោត ទៅជាន់ក្រពើ ដែលកំពុងនៅស្ងៀម តែវិះនឹងត្រូវ ក្រពើនោះត្របាក់ វិញទៅហើយ។

យើងអាចឃើញ តាមរយៈវីដេអូ នោះថាមាន មនុស្សប្រុសមួយក្រុម កំពុងឈរមើល សត្វក្រពើដែល វាកំពុងសណ្តូក ខ្លួននៅលើ ច្រាំងទន្លេហើយ ស្រាប់តែភ្លាមៗនោះ បុរសម្នាក់ដែល មិនដឹងចេញពីណា ស្រាប់តែស្ទុះ រត់ទៅជាន់សត្វ ក្រពើមួយក្បាលនោះ។ សត្វក្រពើ បានប្រឹងហាមាត់ យ៉ាងធំដើម្បី ងាកមកត្របាក់ ខាំបុរសម្នាក់នោះវិញ ដែលខ្វះតែបន្តិច ប៉ុណ្ណោះបុរសនេះ ច្បាស់ជាស៊យធំ ដោយសារទង្វើ ដ៏ល្ងង់ និង គ្រោះថ្នាក់ របស់គេនេះ ទៅហើយ។


យ៉ាងណាមិញ មិនមានរបាយការណ៍ ដែលបញ្ជាក់ពី អត្តសញ្ញាណរបស់ បុរសម្នាក់នោះ នៅឡើយ និង មិនមានការអះអាង ណាមួយជុំវិញពី មូលហេតុដែលគាត់ សម្រេចចិត្តទៅ រត់ជាន់សត្វក្រពើឡើយ៕

ចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនា ទាំងអស់គ្នា៖



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]