ចិន៖ មន្ត្រីប៉ូលីស និងកងទ័ពអាកាស ជាង ១០០ នាក់ ត្រូវបានគេរៀបចំ ពិធីជ្រើសរើសគូស្រករឲ្យ ពួកគាត់ ដែលពិធីនោះគេអោយ ឈ្មោះថា ការណាត់ជួប ដែលមិនបានព្រៀងទុក “blind date”។ ពិធី ទាំងមូល គឺធ្វើឡើងនៅក្នុងទឹកដី ខេត្តGuangdong របស់ប្រទេស ចិន កាលពីថ្ងៃទី ២៦ ខែកក្កដា កន្លងទៅនេះ ក្នុងគោលបំណង ជួយ សម្រេចបំណងដល់អ្នកនៅ លីវ ណាដែលកំពុង ស្វះស្វែងរក គូអនាគត ជាមន្រ្តីប៉ូលីស ឬ ទាហាន។ ភាគច្រើននៃនារីនៅលីវដែលចូលរួមគឺជាអ្នក ដែលរស់នៅ ក្នុងខេត្ត Guangdong ផ្ទាល់តែម្តង។

មន្ត្រីប៉ូលីស និងទាហានទាំងនោះ បានប្រាប់ឲ្យដឹងថាពួកគេ មិនសូវមានឱកាសជួប នារីៗរូបណាម្នាក់ នោះឡើយ ដោយសារតែការងារ កងទ័ព រវល់ និងតឹងរឹងខ្លាំងពេក ទាហានខ្លះមិនត្រឹម តែមិន ដែលបានជួប មនុស្សស្រី នោះទេ ថែមទាំងអៀនខ្មាស មិនហ៊ាន និយាយ ជាមួយ មនុស្សស្រី ថែមទៀតផង ដូច្នេះពិធីនេះ អាចជួយអោយកងទ័ពដែលនៅទំនេរ ជួបគូព្រេងរបស់គេ ហើយពួកគេអាចផ្តោតការ យកចិត្តទុកលើ ការងារ ហ្វឹកហាត់ និងការ ការពារជាតិ បានគ្រប់គ្រាន់ ដោយមិនបាច់ខ្វល់ខ្វាយ ពីរឿងខ្លាចអត់ប្រពន្ធទៀតនោះទេ។

គួរបញ្ជាក់ផងដែរថា មាននារីនៅលីវជាង ៣០០នាក់ បានចូលរួមក្នុងកម្មវិធី ស្វែងរកគូស្រករនេះ។ រូបភាព នៅក្នុងកម្មវិធីទាំងមូលអាច ធ្វើ អោយ អ្នកប្លែកភ្នែក៕


ជាកិច្ចចាប់ផ្តើមមន្ត្រីទាហានត្រូវបានគេបង្ខំអោយឡើងវេទិការបង្ហាញសមត្ថភាពផ្សេងៗដល់នារីៗឃើញ


ទាហានម្នាក់សារភាពស្នេហ៍ហើយប្រគល់បាច់ផ្កាដល់នារីដែលគាត់លង់ស្រលាញ់


មន្ត្រីទាហានម្នាក់នេះបានបង្ហាញសមត្ថភាពដោយការច្រៀងនៅចំពោះមុខអ្នកដែលចូលរួមក្នុងពិធី


ការលេងល្បែងកំសាន្តរបស់គូស្នេហ៍ថ្មីថ្មោង


គូស្នេហ៍ដែលទើបនឹងស្រលាញ់គ្នា ថើបគ្នានៅចំពោះមុខអ្នកចូលរួម

តើអ្នកយល់យ៉ាងណាដែរចំពោះកម្មវិធីនេះ?

 

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]