ចិន៖ ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាធ្លាប់ស្គាល់រួចមកហើយ នូវម៉ាស៊ីនលក់ភេសជ្ជៈ ដែលភាគច្រើន គឺគេដាក់នៅតាមដងផ្លូវសាធារណៈ ចំឡែកអីនៅក្នុងប្រទេសចិន ឥឡូវនេះមានម៉ាស៊ីន Free ស្រោមអនាម័យទៀត ពិតជាទំនើប និងងាយស្រួលមែន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន បាននាំចូលម៉ាស៊ីន Free ស្រោមអនាម័យ ដែលអនុញ្ញាតឲ្យមនុស្សពេញវ័យ ទទួលបានស្រោមអនាម័យ ដោយឥតគិតថ្លៃ គ្រាន់តែប្រើប្រាស់នូវ កាតអត្តសញ្ញាណប័ណ្ណប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងម៉ាស៊ីន Free ស្រោមអនាម័យមួយគ្រឿង បានផ្ទុកស្រោមអនាម័យ ចំនួន៨០ប្រអប់ ដែលក្នុងមួយប្រអប់ មានស្រោមអនាម័យចំនួន១០។ មនុស្សពេញវ័យចាប់ពីអាយុ១៨ ទៅ៦០ឆ្នាំ ទើបអាចប្រើប្រាស់ កាតអត្តសញ្ញាណប័ណ្ឌ ជាមួយនឹងម៉ាស៊ីននោះ ដើម្បីទទួលបានស្រោមអនាម័យ ដោយឥតគិតថ្លៃបាន។ ជាមួយគ្នានេះដែរ ចំពោះមនុស្សពេញវ័យម្នាក់ អាចទទួលបានស្រោមអនាម័យ ដោយឥតគិតថ្លៃ ចំនួន១ប្រអប់ប៉ុណ្ណោះ ក្នុងរយៈពេល១ខែ ពីម៉ាស៊ីន Free ស្រោមអនាម័យនោះ។

លោក Liu Tinglan មកពីការិយាល័យសុខភាព និងផែនការគ្រួសារប្រចាំទីក្រុង បានប្រាប់ឲ្យដឹងថា ព័ត៌មានផ្ទាល់ខ្លួនទាំងអស់ របស់មនុស្សពេញវ័យ ដែលបានប្រើប្រាស់ កាតអត្តសញ្ញាណប័ណ្ណ ដើម្បីទទួលបានស្រោមអនាម័យ ដោយឥតគិតថ្លៃ ពីម៉ាស៊ីននោះ នឹងត្រូវបញ្ជូនទៅដល់ អាជ្ញាធរសុខភាពជាតិ និងផែនការគ្រួសារ ខណៈឈ្មោះដើម និងលេខសម្គាល់ របស់អត្តសញ្ញាណប័ណ្ណ ចំនួនពាក់កណ្តាល ត្រូវបានបិទបាំង។

យ៉ាងណាមិញ ការប្រើប្រាស់ម៉ាស៊ីន Free ស្រោមអនាម័យនេះ គឺដើម្បីបង្កើនការរួមភេទ ដែលមានសុវត្ថិផាព សម្រាប់អ្នកដែលមិនចង់ ចំណាយប្រាក់ ចំពោះការទិញស្រោមអនាម័យ ដែលពីមុនធ្លាប់លក់ តម្លៃ១យ័ន ក្នុង១ស្រោមអនាម័យ (០.១៦ដុល្លារ ឬ ៦៥០រៀល)៕

ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]