ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ កាលពីម្សិលមិញ នាឯខេត្ដ សៀមរាប មានក្រុមយុវជន ជាង ៤០០នាក់ បាននាំគ្នា ជិះកង់ ដើម្បីទេសភាព បៃតង ដែលអ្នកជិះកង់ម្នាក់ មានដើមឈើមួយដើម ដែលកម្មវិធីក៏មាន ការសហការពី បណ្ដាក្រុមហ៊ុន និងសារព័ត៌មានផ្សេង ក៏ដូចជា ខ្មែរឡូត វេបសាយ ផងដែរ។ 

យ៉ាងណាមិញ កម្មវិធីនេះ បានចាប់ផ្ដើម ប្រហែលជា ម៉ោង ៧ព្រឹក និងមានការធ្វើដំណើរ ឆ្ពោះពី សណ្ឋាគារអង្គរ ទៅកាន់ សាលាបឋមសិក្សា និងអនុវិទ្យាល័យ តាប៉ាង ដើម្បីដាំ ដើមឈើ ជាមួយនឹង សិស្សានុសិស្ស លោកគ្រូនិង អ្នកគ្រូ។ ជាមួយគ្នានោះ បានឲ្យដឹងថា នៅក្នុងការធ្វើដំណើរ នោះមានការឆ្លងកាត់ ដូចជា ផ្លូវដីហុយ ផ្លូវភក់ ផ្លូវបត់បែនជាមួយនឹង ទិដ្ឋភាព នៃជីវិតពិត របស់អ្នកភូមិ ជាច្រើន ព្រមទាំងទេសភាព ដ៏ស្រស់បំព្រង នៅតាមដងផ្លូវដែរ។ ចំពោះកម្មវិធីនេះ ផ្ទាល់ គឺធ្វើឡើង ដើម្បីក្នុងគោល បំណងផ្សារភ្ជាប់ពី មនុស្សចាស់ ទៅយុវជន ក្នុងការថែរក្សាបរិស្ថាន ដោយការដាំកូនឈើ សម្រាប់ក្មេងជំនាន់ក្រោយ។ 

សូមទស្សនារូបភាពទាំងអស់គ្នា៖

អត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]