ព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង២១ និង៥០នាទីយប់ កំលាំងជំនាញនៃ ការិយាល័យប្រឆាំង គ្រឿងញៀន បានធ្វើការឃាត់ ខ្លួនមនុស្ស២នាក់ ក្នុងនោះស្រីម្នាក់ ពីបទលក់ ជួញដូរគ្រឿង ញៀន នៅចំណុចក្បែរវិមានឯករាជ្យ ស្ថិតក្នុងក្រុមទី១៩ ភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលជាប្តីប្រពន្ធ ជាមួយគ្នានោះ មានឈ្មោះ ទី១.ហុង ហ៊ឹម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ មិនពិតប្រាកដ ទី២.ឈ្មោះ វិន ម៉ារីនី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល ។ ចំពោះវត្ថុតាង ដកហូតរួមមាន៖ ទី១.ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន៦កញ្ចប់ ស្មើនឹង២ក្រាម ទី២.ទូរស័ព្ទ ម៉ាក ណូគា ១គ្រឿង ទី៣.កាបូបដាក់លុយ ១ ។ ទី៤.អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ចំនួន១ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទើបតែបែកគំនិតលក់ និងជួញដូរគ្រឿងញៀន នេះបានប្រមាណជា ៣ ទៅ ៤ជើងប៉ុណ្ណោះ ដោយឡើងទៅភ្នំពេញ យកមកលក់នៅ ក្រុងព្រះសីហនុនេះ ។ ប៉ុន្តែក្រោយមក ការជួញដូរខុសច្បាប់ របស់ពួកគេ ក៏ត្រូវសមត្ថកិច្ច តាមដានដឹង ក៏ឈានទៅដល់ ការចាប់ខ្លួន តែម្តង ។

បច្ចុប្បន្ន ជនសង្ស័យទាំង ពីរនាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីវិនិច្ឆ័យ ទោសតាមច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]