ភ្នំពេញ៖ វីដេអូមួយ ដែលមានរយៈពេល ប្រហែលជា ជាង២នាទី ត្រូវបាន អ្នកប្រើប្រាស់ហ្វេសប៊ុក នាំគ្នាចែកចាយ យ៉ាងឆាប់រហ័ស កាលពីព្រឹកមិញ ដែលទីតាំងថត គឺនៅក្នុងទឹកដីខេត្ដ សៀមរាប។

ក្រឡេកមកមើល វីដេអូនោះ ប្រិយមិត្ដជាក់ជាមាន ចម្ងល់ថាតើអ្នក ទាំងនោះ កំពុងតែ ធ្វើ ឬនិយាយអ្វី បានជាមានការ ចោមរោមបែបនេះ។ តាមរយៈសារ នៅខាងក្រោម វីដេអូ បានបង្ហាញឲ្យដឹងថា "ភ្ញៀវទេសចរ វៀតណាម យល់ថាអង្គវត្តជារបស់ខ្លួន ភ្ញៀវទេសចរ វៀតណាម បានប្រកែកនឹង អ្នកបកប្រែខ្មែរ ថាអង្គវត្តជារបស់វា ដែលហើយអ្នកបកប្រែខ្មែរ ខំពន្យល់តាមប្រត្តិសាស្រ្ត ក៍វានៅតែមិនព្រមដែរ រហូតធ្វើឲ្យមគ្គុទ្ទេសខ្មែរ ខឹងជាខ្លាំង "។ ចំពោះសកម្មភាពមួយនេះ ពិតជា ធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ ខ្មែរ ដែលប្រើប្រាស់ ហ្វេសប៊ុក មានកំហឹងជាពន់ពេក ដោយសារតែ ប្រាសាទអង្គរវត្ដ គឺជារបស់ ជនជាតិ ខ្មែរ និងតាំងនៅក្នុង ប្រទេសកម្ពុជា ហើយជា កន្លែង ប្រវត្ដិសាស្ដ្រ របស់ខ្មែរដែល មិនអាចកាត់ថ្លៃ តាំងពីយូរយាណាស់ មកហើយ។

តែជាងចុងក្រោយ គេបែរជាឃើញ បុរសពាក់អាវខ្មៅនោះ បានធ្វើការសុំទោស និងសុំចាប់ដៃ ពី មគ្គុទ្ទេសខ្មែរ ផងដែរ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូ៖


ប្រភពពី ហ្វេសប៊ុក

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]