ថៃ៖ រូបភាពរងនូវ អំពើហឹង្សារបស់ តារាសម្ដែងដ៏ ស្រស់ស្អាត របស់ប្រទេសថៃ ម្នាក់ ត្រូវបាន អ្នកនិយម ប្រើប្រាស់អ៊ិនធើណេត នាំគ្នា ចែកចាយ យ៉ាងគគ្រឹកគគ្រេង ដែលពេលនេះ បានក្លាយជា រឿងដ៏ចាប់ អារម្មណ៍បំផុត ក្នុងប្រទេសនេះ។

យ៉ាងណាមិញ រូបនាង Janie Thienphosuvan ដែលជាតារាវ័យ ៣២ឆ្នាំ ត្រូវបាន គេប្រទះឃើញ មានស្នាមជាំ ហាក់ដូចជា ទទួលរងនូវ អំពើហឹង្សា យ៉ាងធ្ងន់ធ្ងរ នៅលើដងខ្លួន ដែលពិតជាធ្វើ ឲ្យអ្នកគាំទ្រនាង មានភាពក្រៀមក្រំ និងមានចចម្ងល់គ្រប់គ្នា ជាមួយនឹងការ ចែកចាយ ជាបន្ដបន្ទាប់ រួមនឹងការបញ្ចេញ មតិផ្សេងៗគ្នា ដូចជា នេះគ្រាន់តែជាសម្ដែង ក្នុងរឿងភាគ តែប៉ុណ្ណោះ ។ អ្វីដែលកាន់តែ ភ្ញាក់ផ្អើលទៀតនោះ រូបភាព ស្នាមជាំនៅលើ ភ្នែករបស់នាង ក៏បាន បង្ហោះបន្ថែមទៀត ខណៈពេលដែល ពុំទាន់មានការបកស្រាយ ចំពោះរូបភាពទីមួយនោះទេ។

នៅក្នុងនោះ ក៏មានពាក្យចចាមអារ៉ាមផ្សេងទៀតថា ស្លាកស្នាមទាំងនេះ បង្កឡើង ដោយសារតែ រឿងស្នេហាត្រីកោណ ខណៈពេលដែល ការលែងលះ ផ្ដាច់ចំណង អាពាហ៍ពិពាហ៍ មុនរបស់នាង ពុំទាន់ចប់សព្វគ្រប់ នៅឡើយនោះ។ ជាមួយគ្នានោះ មានការរាយការណ៍ថា នៅថ្ងៃស្អែក ទី ២៩ ខែកក្កដានេះ នាងនឹង ធ្វើសន្និសីទកាសែត បកស្រាយ ទៅលើ រូបភាពទាំងនេះ៕

សូមមើលរូបភាព៖


រូបភាពធម្មតារបស់នាង




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]