ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មាននិស្សិតមួយក្រុម ដែលសិក្សា ថ្នាក់បរិញ្ញាបត្រ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បាននិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី ដោយខ្លួនឯង និងចេញជាវីដេអូចម្រៀង ដែលនេះគឺជាបទ ចម្រៀងទី១ របស់ពួកគេ មានចំណងជើងថា “ជីវិតក្មេងកំព្រា” ដែលស្តែងឲ្យឃើញ ពីជីវិតរបស់ក្មេងកំព្រា គ្មានទីពឹងពាក់ នៅពេលដែល ទស្សនាហើយ ស្ទើរតែទប់ទឹកភ្នែក មិនបាន។

ជាមួយគ្នានេះដែរ អត្ថន័យនៅក្នុង បទចម្រៀង គឺចង់បង្ហាញពី ជីវិតលំបាកវេទនា របស់ក្មេងកំព្រា គ្មានឪពុកម្តាយ សាច់ញាតិ បងប្អូន តែលតោលគ្មានទីពឹងពាក់ រស់នៅតាមគំនរសំរាម មិនបានសិក្សា រៀនសូត្រនឹងគេ។ ប៉ុន្តែពួកគេ បានលើកទឹកចិត្ត កុំឲ្យកុមារកំព្រាទាំងនេះ អស់សង្ឃឹម ត្រូវតស៊ូនឹងឆាកជីវិត ក្តីសង្ឃឹមនៅតែមាន ប្រសិនបើយើង ខិតខំតស៊ូជំនះ នូវឧបសគ្គទាំងនោះ។

យ៉ាងណាមិញ ក្រុមនិស្សិតមួយក្រុមនេះ បាននិពន្ធ និងផលិតនូវ វីដេអូចម្រៀងមួយ ក្នុងគោលបំណង លើកទឹកចិត្ត ក្មេងកំព្រាឲ្យមាន ការតស៊ូ ក្នុងឆាកជីវិត និងដើម្បី រៃអង្គាសប្រាក់ ជួយដល់កុមារកំព្រា ទាំងនោះផងដែរ៕




ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖ ហ្វេសប៊ុក

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]