-កម្មករកម្មការិនី រាប់រយនាក់ ប្រឈម មុខអត់ការងារ

ភ្នំពេញ ៖ អគ្គិភ័យដ៏ កំណាចមួយ បានឆេះ បំផ្លាញរោងចក្រកាត់ ដេរយីហោឆាងស៊ឹង ដែលមានទី តាំងស្ថិត នៅភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខ្ទេចគ្មានសល់ ចាប់តាំងពី វេលាម៉ោងជាង ៤ទាបភ្លឺរហូត ដល់ម៉ោងជាង ១០ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ បានរលត់ទៅវិញ ប៉ុន្ដែទំហំនៃ ការខូចខាត ដែលសមត្ថកិច្ច អះអាងថា ខ្ទង់រាប់ សែនដុល្លារនោះ មិនទាន់មាន ការបញ្ជាក់ជា ផ្លូវការនៅឡើយទេ ខណៈដែល អាជ្ញាធរពាក់ ព័ន្ធនិង ថៅកែរោងចក្រកំពុង តែរួមសហការ គ្នាធ្វើការ ស្រង់ស្ថិរតិពី ទំហំនៃការខូច ខាតដ៏ធំធេងខាង លើនេះ ។

គ្រោះអគ្គិភ័យ ដែលបំផ្លាញរោងចក្រ ទាំងមូល ក្នុងទំហំជិត ១ម៉ឺនម៉ែត្រការ៉េ(១០០គុណ៥០)បានបណ្ដាល ឱ្យបុគ្គលិក ជនជាតិចិនម្នាក់ ដែលមានតួនា ទីជាប្រធាន ផ្នែកបោកគក់ ស្លាប់ដោយសារ ភ្លើងឆេះ នៅ ក្នុងបន្ទប់ទឹក រីឯបុគ្គលិក ៣នាក់ផ្សេងទៀត រងរបួស ត្រូវបានដឹក បញ្ជូន ភ្លាមៗទៅកាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះ អាយុជីវិត ។

អ្វីដែលជាបញ្ហាត្រូវ ប្រឈមមុខដោះ ស្រាយ ក្រោយរោងចក្រ ទាំងមូលឆេះសល់ តែផេះនោះ គឺកម្មករ កម្មការិនី ចំនួន ៨៥០នាក់ អត់ការងារធ្វើ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថ កិច្ចមូលដ្ឋានបាន រៀបរាប់ពីគ្រោះ អគ្គិភ័យ នេះថា កើតហេតុ ដំបូង ប្រហែលជា នៅម៉ោង ជាង ៤ទាបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ដែលពេល នោះភ្លើង បានឆេះខ្លាំង ឡើងៗទំរាំ មានការភ្ញាក់ផ្អើល និងរាយការណ៍ ជូនអាជ្ញាធរ សមត្ថកិច្ច និងកម្លាំងពន្លត់ អគ្គិភ័យទាំង ថ្នាក់ស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ និងអង្គភាព៧១១ នៃកងពលតូច លេខ៧០ ក្នុងការបញ្ជូនរថយន្ដ សង្គ្រោះបន្ទាន់ជាបន្ដ បន្ទាប់ បូករួមទាំង កម្លាំងនគរបាល និងកម្លាំង អាវុធហត្ថ របស់ខណ្ឌ ពោធិ៍សែនជ័យ ព្រម ទាំងអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ ជាច្រើននាក់ ។

ប៉ុន្ដែទំរាំកម្លាំងអន្ដរាគមន៍ និង រថយន្ដពន្លត់ អគ្គិភ័យធ្វើដំណើរទៅដល់ កន្លែងកើតហេតុនោះ រោងចក្រទាំងមូល ត្រូវ ឆាបឆេះស្ទើរទាំង ស្រុងទៅហើយ ពោល ក្រុមអន្ដរាគមន៍បាន បាញ់ស្ទាក់មិនឱ្យអគ្គិ ភ័យឆេះ រីករាលដាលទៅ កាន់ផ្ទះប្រជាពល រដ្ឋ និងទីកន្លែង ផ្សេងទៀតនោះ ឡើយ។

ប្រតិបត្ដិការជួយអន្ដរាគមន៍បាញ់ពន្លត់ អគ្គិភ័យមួយនេះ បានធ្វើឡើយ ដោយចំណាយ ពេលជាង ៧ម៉ោងទើបរលត់ ស្ទើរទាំងស្រុង ទៅវិញនៅវេលា ម៉ោងជាង ១០ព្រឹក ប៉ុន្ដែ រោងចក្រទាំងមូល ត្រូវឆាបឆេះ ១០០ភាគ រយតែម្ដង ។ ចំពោះមូលហេតុ ពិតប្រាកដ ដែលនាំឱ្យមានគ្រោះ អគ្គិភ័យ ដ៏ធំ ខាងលើ នេះកើតឡើង មិនទាន់មាន ការបញ្ជាក់ជា ផ្លូវការពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចនោះ ឡើយ ប៉ុន្ដែការឆ្លង ចរន្ដអគ្គិភ័យ គឺជាហេតុ ផលទី១ ក្នុងការស្រាវជ្រាវ និងបញ្ជាក់ថា ជាដើមហេតុ ដែលនាំ ឱ្យមានភ្លើងឆេះ ។

នាយការិយាល័យពន្លត់ អគ្គិភ័យរាជធានី ភ្នំពេញ លោកនេត វន្ថា បានប្រាប់ក្រុមអ្នក យកព័ត៌មាននៅ កន្លែងកើត ហេតុថា រថយន្ដ ពន្លត់អគ្គិភ័យ ត្រូវបានប្រើប្រាស់ ជួយបាញ់ ពន្លត់ចំនួន២៥គ្រឿង ដោយប្រើទឹក អស់៧២ រថយន្ដ ក្នុងនោះ រថយន្ដរបស់ ស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ មានចំនួន២០ គ្រឿង ហើយរថយន្ដ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ រថយន្ដ របស់ក្រុម ហ៊ុនស្រាបៀរកម្ពុជា និងរថយន្ដរបស់អង្គ ភាពប្រឆាំងភេរ វកម្មផងដែរ ។

លោកនេត វន្ថា បានបញ្ជាក់ថា រោងចក្រ ឆាងស៊ឹង ដែលមានទំហំ ៥០គុណ១០០ម៉ែត្រ ត្រូវបានឆេះ ១០០ភាគរយ ហើយមូលហេតុ ដែលនាំឱ្យ សន្និដ្ឋានជាជំហាន ដំបូងនោះ គឺ ឆ្លងចរន្ដ អគ្គិសនី ប៉ុន្ដែករណីនេះ សមត្ថកិច្ច និងអាជ្ញាធរព្រម ទាំងភាគីរោងចក្រ កំពុង បន្ដស្រាវជ្រាវ ។

បើតាមលោកនេត វន្ថា ទំរាំរថយន្ដពន្លត់ អគ្គិភ័យធ្វើដំណើរមកដល់ កន្លែងកើតហេតុ អគ្គិភ័យបានឆេះ បំផ្លាញរោងចក្រអស់ប្រ ហែល ៨០ភាគរយទៅហើយ ដូច្នេះរថយន្ដ ពន្លត់អគ្គិភ័យនិងក្រុម ជួយសង្គ្រោះ ទាំងអស់ បានធ្វើការ បាញ់ការពារ មិនឱ្យភ្លើងឆេះរីក រាលដាលទៅ កាន់ផ្ទះប្រជា ពលរដ្ឋប៉ុណ្ណោះ។

លោកនេត វន្ថា បានបញ្ជាក់ទៀតថា ក្នុង គ្រោះអគ្គិភ័យនេះ បុរសជនជាតិចិនឈ្មោះ ស៊ឹង ឆាងស៊ុន អាយុ៤២ឆ្នាំ បានស្លាប់និង៣ នាក់ផ្សេង ទៀតរងរបួស ។

ប្រភពព័ត៌មានពី សមត្ថកិច្ចបានឱ្យដឹងថា នៅពេលដែលក្រុមសង្គ្រោះកំពុងបាញ់ទឹក ពន្លត់នៅអគារ រោងចក្រនោះ នៅវេលាម៉ោង ៨និង០៥នាទីស្រាប់ តែប្រទះឃើញសពជន រងគ្រោះឆេះខ្លោច ពេញខ្លួន ដេកស្លាប់ផ្កាប់ មុខនៅក្នុងបន្ទប់ទឹក ពេលនោះ ក្រុមការងារ ជួយសង្គ្រោះបាន នាំគ្នាយកសពចេញពី កន្លែងកើតហេតុមកក្រៅនៅ វេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃដដែលនេះ ។

គ្រោះមហន្ដរាយដ៏ធំ ធេងខាងលើនេះរាជ រដ្ឋាភិបាល ព្រមទាំងក្រសួងស្ថាប័ន ពាក់ព័ន្ធ និងជួយ សង្គ្រោះបញ្ហា ការងាររបស់ ក្រុមកម្មករ កម្មការិនីជិត ១០០០នាក់ ដែលអត់ មានការ ងារធ្វើដោយសារ រោងចក្ររបស់ ខ្លួនត្រូវឆេះ បំផ្លាញ ចោលគ្មានសល់ ។

នាយការិយាល័យពន្លត់អគ្គិភ័យ រាជធានី ភ្នំពេញ លោកនេត វន្ថា បានបញ្ជាក់ថា ចាប់ តាំងពីដើម ឆ្នាំ២០១៤ រហូតមកដល់ខែកក្កដា នេះ គ្រោះអគ្គិភ័យបាន កើតឡើងនៅក្នុង រាជធានីភ្នំពេញ ចំនួន៥០លើក ក្នុងនោះបាន សម្លាប់ជីវិតមនុស្ស ចំនួន៤នាក់ និងរបួស៧ នាក់ បូករួមទាំងគ្រោះ អគ្គិភ័យ នៅរោងចក្រ ឆាងស៊ឹងនេះផងដែរ ។

សម្រាប់ប្រតិបត្ដិការជួយ អន្ដរាគមន៍ករណី អគ្គិភ័យខាងលើនេះ លោកនេត វន្ថា បានអះ អាងថា រៀងពិបាកបន្ដ ដោយសារតែផ្លូវដែល ធ្វើដំណើរស្ថិត ក្នុងការជួយជុល ដូច្នេះទំរាំទៅ ដល់អគ្គិភ័យ ឆេះស្ទើរទាំង ស្រុងទៅហើយ។

ជាមួយនិងករណីអគ្គិភ័យខាង លើនេះ នាយការិយាល័យ ពន្លត់អគ្គិភ័យ ជាថ្មីម្ដង ទៀត សូមអំពាវនាវឱ្យ ប្រជាពលរដ្ឋ ដែល រស់នៅក្នុង រាជធានីភ្នំពេញ ទាំងមូល ត្រូវ បង្កើនការប្រុងប្រយ័ត្ន និងទុកដាក់ ឧបករណ៍ អគ្គិសនីឱ្យបានត្រឹមត្រូវ ហើយពិនិត្យមើល ឱ្យបានហ្មត់ ចត់នៅ ពេលធ្វើដំណើរ ចេញពីផ្ទះម្ដង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ អាចទិញ បំពង់ពន្លត់អគ្គិភ័យ ដាក់នៅក្នុងផ្ទះ ដើម្បីជួយ សង្គ្រោះបឋម ទំរាំមាន កម្លាំងអន្ដរាគមន៍មក ជួយបន្ដទៀត៕






















ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

ព័ត៌មានចាស់

ភ្នំពេញ៖ អគ្គិភ័យ បានឆាបឆេះ រោងចក្រ ចាងសឹង ស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ទាំងស្រុងតែម្តង ដោយសារតែ កម្លាំងខ្យល់ខ្លាំងពេក ។

រោងចក្រ ដែលមានទំហំ ១០០គុណនឹង៥០ម៉ែត្រ ត្រូវបានអគ្គិភ័យ ឆេះពីដំបូង កាលពីវេលាម៉ោង ប្រមាណ ៤៖១០នាទី ទាបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ប៉ុន្តែការ ភ្ញាក់ផ្អើល ប្រហែល ២០នាទីក្រោយមក។

ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព ៧១១ នៃកងពល តូចលេខ៧០ និងរថយន្ត របស់ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ជាច្រើនគ្រឿង បូករួមទាំង អាជ្ញាធរ និងកម្លាំង សមត្ថកិច្ច មូលដ្ឋាន បានចេញ ទៅជួយអន្តរាគមន៍ ជាបន្តបន្ទាប់ ដើម្បីបាញ់ពន្លត់ ប៉ុន្តែ ដោយសារតែ ទំហំភ្លើង យ៉ាងពេក និងឆេះកាន់តែ សន្ធោសន្ធៅ បានធ្វើឲ្យរោងចក្រ ខាងលើ ឆេះខ្ទេចតែម្តង។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់អំពីមូលហេតុ ពិតនៅឡើយទេ ខណៈប្រជាពល រដ្ឋសង្ស័យថា អាចបណ្តាល មកពី ឆ្លងចរន្តអគ្គិភ័យ។ ដោយឡែកទំហំ នៃការខូចខាត មិនទាន់ដឹងនៅឡើយទេ ៕





សូមទស្សនាវីដេអូ៖ 

ប្រភពពី ដើមអំពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]