កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បាននាំគ្នាចែកចាយវីដេអូ ដ៏គួរឲ្យអស់សំណើចមួយខ្សែ ដែលបង្ហាញពី អ្នកទូរស័ព្ទបោកលុយតាមវីង ដែលម្តងនេះ ប៉ះចំគេដឹង ត្រូវគេបោកវិញ ធ្វើឲ្យអ្នកបោកនោះ វិលមុខតែម្តង។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែកន្លងទៅនេះ មានប្រជាជនជាច្រើន ជាពិសេសអ្នករស់នៅ តាមបណ្តាខេត្ត ត្រូវបានគេ បោកប្រាស់យកលុយ ដោយធ្វើជាទូរស័ព្ទប្រាប់ថា ឈ្នះរង្វាន់ជាទឹកប្រាក់ ចំនួន៥ពាន់ដុល្លារ ប៉ុន្តែត្រូវផ្ញើរលុយឲ្យគេមុន ចំនួន៥រយដុល្លារ តាមរយៈវីង (Wing) រួចក៏ស៊ីដាច់តែម្តង។

យ៉ាងណាមិញ ដោយសារតែមានមនុស្សដឹង កាន់តែច្រើន ពីការបោកប្រាស់លុយ តាមរយៈវីងនេះ បានធ្វើឲ្យអ្នកបោកប្រាស់គេនោះ បាត់មុខមួយរយៈ ប៉ុន្តែឥឡូវនេះ ស្រាប់តែលេចមុខមក សារជាថ្មីម្តងទៀត ចៃដន្យអីគេដឹងគ្រប់គ្នាទៅហើយ ក៏ត្រូវគេបោកវិញ ឡើងវិលក្បុងតែម្តង៕

កុំឲ្យខាតពេល! មកទស្សនាគេបោក អ្នកបោកលុយតាមវីងទាំងអស់គ្នា៖

ខាងក្រោមនេះ ក៏ជាវីដេអូ បង្ហាញពីការទូរស័ព្ទ ទៅបោកលុយតាមវីងដែរ តែចំអ្នកដឹងពីល្បិចនេះ ក៏ឆបោកវិញ ធ្វើឲ្យវិលមុខដូចគ្នា៖

សូមប្រិយមិត្តទាំងអស់ ប្រុងប្រយ័ត្នចំពោះល្បិចនេះ...

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]