ប្រេស៊ីល៖  វីដេអូ តក់ស្លុតស្តែងៗមួយ ដែលថតបានដោយ កាមេរ៉ាសុវត្ថិភាព ក្នុងផ្ទះមួយនៅ ប្រេស៊ីល បានបង្ហាញពី ទារកតូចម្នាក់ កំពុងតែវារ ចូលក្រោមឡាន មួយគ្រឿងដែលកំពុងតែ បើកថយក្រោយ ចេញពីក្នុងផ្ទះទៅ ក្រៅផ្ទះ ដែលមើលទៅ ពិតជាមាន អារម្មណ៍រន្ធត់ ញាក់សាច់ តែម្តង ។

វីដេអូរន្ធត់មួយនេះ ត្រូវបង្ហោះចូល ក្នុងវេបសាយ យូធូប ហើយក៏ត្រូវបានចែកចាយ បន្តពាសពេញ បណ្តាញអ៊ិន ធើណេតផងដែរ។ បើតាមប្រភពព័ត៌មាន ពីវីដេអូ នេះ បានបញ្ជាក់ថា ទារកតូចនេះមាន អាយុ១ឆ្នាំ ហើយ បានវារចូលនៅ ក្រោមឡាន ដែលឪពុកចុង របស់វា កំពុងតែបើកយក ចេញមកក្រោយផ្ទះ របស់ពួកគេក្នុង ប្រទេសប្រេស៊ីល ។

ប៉ុន្តែដោយជា សំណាងល្អ មានអ្នកជិតខាងពីរ នាក់ដើរកាត់ នោះបានលឺសំលេង ក្មេងយំ ក៏បានស្រែក ប្រាប់ឲ្យ បញ្ឈប់ឡាន ភ្លាមៗ ទើបកូនតូចនេះ គ្មានគ្រោះថ្នាក់និង រងរបួសអ្វីឡើយ។

ករណីក្នុងវីដេអូនេះ ក៏អាចជាសារមួយ ជូនដោយ ប្រិយមិត្ត គួរតែប្រុងប្រយ័ត្ន លើហេតុការណ៍បែបនេះ ត្រូវតែមើលឲ្យ សព្វគ្រប់មុននឹង បើកឡាន ចេញមកក្រៅផ្ទះនោះ ព្រោះវាអាចនាំឲ្យ អ្នកមានវិប្បដិសារី អស់មួយជីវិតបាន៕ 

សូមមកទស្សនាវីដេអូគួរឲ្យតក់ស្លុតខាងក្រោមនេះ ៖ 

ប្រភព៖ យូធូប

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]