ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ -- នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់ មុខរថយន្ត JAGUAR LAND ROVER នៅកម្ពុជា បានប្រកាសពី វត្តមានជាផ្លូវការ នៃរថយន្តJAGUAR ស៊េរីថ្មី សម្រាប់ទីផ្សារ កម្ពុជានៅឯសណ្ឋាគារ អាំងទែកុងធីណង់ តាល់ភ្នំពេញ ក្រោមអធិបតីភាព លោកស្រី Michelle Broadbent ភារៈធារីនៃ ស្ថានទូតចក្រភព អង់គ្លេសប្រចាំនៅ ព្រះរាជាណា ចក្រកម្ពុជា។ កម្មវិធីនេះ មានការចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ភ្ញៀវកិត្តិយស អ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាង ច្រើនកុះករ។ រថយន្ត JAGUAR ស៊េរីថ្មី ដែលបានបង្ហាញ ក្នុងកម្មវិធីនោះ មាន៣ម៉ូដែល គឺរថយន្ត JAGUAR F-TYPE  រថយន្តJAGUAR XF និងរថយន្ត JAGUAR XJ ដែលរថយន្ត ទាំងអស់នេះ ជារថយន្តដ៏ប្រណីត និងទំនើបបំផុត សក្កិសមឥតខ្ចោះ សម្រាប់មនុស្សជោគ ជ័យសម័យថ្មី។

លោកស្ទីវ ម៉ាទីន (Steve Martin) នាយកផ្នែកធុរកិច្ច ប្រចាំតំបន់នៃក្រុមហ៊ុន ហ្គាវ៉ា អន្តរជាតិបានថ្លែង ទៅកាន់ភ្ញៀវកិត្តិយស ដែលមានវត្តមាន ក្នុងកម្មវិធីយ៉ាងដូច្នេះថា៖ “យើងពិតជាមាន សេចក្តីសោមនស្ស យ៉ាងក្រៃលែង ដែលយើងមាន ក្រុមហ៊ុន អ អិម អេ ខេមបូឌា ធ្វើជាដៃគូនាំចូល និងចែកចាយ រថយន្តផ្តាច់មុខរថយន្ត JAGUAR  នៅកម្ពុជា។ សម្រាប់រយៈ ពេលជាង ៩០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនJaguar បានខិតខំអភិវឌ្ឍ នូវអ្វីដែលថ្មី និងពិសេសប្លែក គេសម្រាប់អតិថិជន ទាំងអស់ ដែលគំនិតនេះត្រូវ បានចាប់ផ្តើមចេញ ពីស្ថាបនិក ក្រុមហ៊ុនរបស់យើង គឺលោក Sir William Lyons។ លោកបាន អះអាងថា រថយន្តនីមួយៗ ដែលក្រុមហ៊ុន បានផលិត សុទ្ធតែមាន គុណភាពខ្ពស់ កម្លាំងខ្លាំងរឹងមាំ និងមានរូបរាង ស្រស់ស្អាតដាច់គេ។ ចក្ខុវិស័យដ៏មហិមានេះ នៅតែបន្តដិតជាប់ ជាមួយយើងរាល់គ្នា រហូតដល់សព្វថ្ងៃ។”

លោកម៉ាទីន បានបន្ថែមទៀតថា៖ “រថយន្ត Jaguar គ្រប់ម៉ូដែលទាំងអស់ សុទ្ធតែត្រូវបានគេ ទទួលស្គាល់ដូចៗគ្នា ដោយហេតុថារថយន្ត ទាំងអស់បានបង្កប់នូវ ភាពល្អប្រណីត ឥតខ្ចោះ។ ភាពរស់រវើក និងអានុភាពខ្លាំងក្លា រូបរាងស្រស់សង្ហា និងទាក់ទាញគ្រប់ ក្រសែភ្នែក បច្ចេកវិទ្យាឆ្លាតវៃ និងប្រកប ដោយទំនុកចិត្ត គឺជាលក្ខណៈពិសេស ដែលមាននៅ គ្រប់រថយន្ត ទាំងអស់ របស់ Jaguar។ ក្រុមហ៊ុន Jaguar គឺជាក្រុមហ៊ុនមួយ ដែលមាន ភាពសកម្ម បំផុតក្នុងកិច្ច ការងារសង្គម។ យើងពិតជាមាន មោទនភាពក្រៃលែង នៅពេលដែល យើងបានដើរ តួនាទីយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ច សកលលោក និងចក្រភពអង់គ្លេស  ព្រោះថាយើង បានបង្កើតការងារជា ច្រើនសម្រាប់សង្គម ខណៈពេលដែល យើងគឺជាក្រុមហ៊ុន រថយន្តឈានមុខគេ នៅចក្រភពអង់គ្លេស ក៏ដូចជានៅជុំវិញ ពិភពលោក។   ជាមួយការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការ ប្រកាន់ខ្ជាប់នូវ គោលការណ៍ គ្រឹះរបស់យើង ក្រុមហ៊ុន Jaguar នឹងនៅតែជាក្រុមហ៊ុន ឈានមុខគេក្នុងវិស័យ រថយន្តប្រណីតទាំងនៅ ពេលបច្ចុប្បន្ននិងនៅ ពេលអនាគត។”

រថយន្តJAGUAR F-TYPE មាន២ម៉ូដែលសម្រាប់ ជ្រើសរើសគឺ៖ ម៉ូដែល F-TYPE COUPE និងម៉ូដែល F-TYPE CONVERTIBLE ដែលក្នុងនោះ ចែកចេញជា ៣ប្រភេទម៉ាស៊ីនគឺ ៖ ប្រភេទ3.0L V6 340 Supercharged  ប្រភេទ3.0L V6 380 Supercharged និង ប្រភេទ5.0L V8 550 Supercharged។ ដើម្បីផ្តល់ជូនអ តិថិជននូវបទ ពិសោធន៍ដ៏រីករាយ និងប្រកបដោយ សុវត្ថិភាពខ្ពស់ រថយន្តនេះបាន បំពាក់ដោយបច្ចេក វិទ្យាទំនើបថ្មី សន្លាងបំផុត រួមជាមួយលក្ខណៈ ពិសេសជាច្រើនដូចជា៖

- ប្រព័ន្ធរក្សាលំនឹងពេលបើកបរ (Adaptive Dynamic)

- បំពង់ស៊ីមាំងបែបស្ព័រ (Rear Sport Exhaust)

- ដំបូលកញ្ចក់កាត់បន្ថយកំដៅថ្ងៃ(Panoramic Roof)

- កន្ទុយរថយន្តរចនាឡើងមានភាព ស្រស់ស្អាតនិង អាចជួយទប់លំនឹង រថយន្តពេលបើកបរ ក្នុងល្បឿនលឿន (Hidden Spoiler)

- ប្រព័ន្ធហ្វ្រាំងសេរ៉ាមិច (Carbon Ceramic Brake)

- ប្រព័ន្ធបំពងសម្លេងលឺច្បាស់ (Surround Sound System)

- និងប្រព័ន្ធទំនើបៗផ្សេងទៀតជាច្រើន

រីឯរថយន្តJAGUAR XF  មានជម្រើសម៉ាស៊ីន៣ ប្រភេទគឺ៖ ប្រភេទ 2.0L I4  240 Turbocharged Petrol ប្រភេទ3.0L V6 340 Supercharged Petrol  និងប្រភេទ5.0L V8 550 Supercharged Petrol។ លក្ខណៈពិសេស របស់រថយន្តនេះ មានដូចជា៖

- ប្រព័ន្ធសម្រួលការបើកបរ (Intuitive Driver Support)

- ប្រព័ន្ធរក្សាលំនឹងពេលបើកបរ (Roll Stability Control)

- ប្រព័ន្ធវាស់សម្ពាធខ្យល់កង់ (Tyre Pressure Monitoring System)

- ភ្លើងមុខរថយន្តភ្លឺរេតាមចង្កូត និងភ្លើងហ្វា កូត ដំណើរការ ដោយស្វ័យប្រវត្តិ (Dynamic Headlight)

- ពោងគម្របម៉ាស៊ីន (Pedestrian Contact Sensing System)

- តួអាលុយមីញ៉ូម (Protective Bodyshell)

- ប្រព័ន្ធគ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិ (Adaptive Cruise Control)

- ប្រព័ន្ធបញ្ជាព័ត៌មាន និងការកំសាន្ត (Information and Entertainment on Command)

- និងប្រព័ន្ធទំនើបៗផ្សេងទៀតជាច្រើន


សម្រាប់រថយន្ត JAGUAR XJ មានរូបរាងពីរបែបតំរូវ តាមចំណង់ចំណូល ចិត្តរបស់អតិថិជន គឺ ប្រភេទStandard Wheel Base និងប្រភេទ Long Wheel Base។ រថយន្តនេះមានជម្រើស ម៉ាស៊ីន៤ប្រភេទដូចជា៖ ប្រភេទ2.0L I4 204 Turbocharged Petrol ប្រភេទ3.0L V6 340 Supercharged Petrol  ប្រភេទ 5.0L V8 470 Supercharged Petrol និងប្រភេទ5.0L V8 510 Supercharged Petrol។ រថយន្ត Jaguar XJ ស៊េរីថ្មី ត្រួវបានបំពាក់នូវលក្ខណៈ ពិសេសជាច្រើនដូចជា៖

-       អេក្រង់ Touch Screen ផ្នែកខាងមុខមាន មុខងារពីរសំរាប់អ្នក បើកបរ និងអ្នកអង្គុយខាងមុខ

-       កៅអីម៉ាស្ស៉ាមុខក្រោយ

-       DVDចំនួនពីរ ផ្នែកខាងក្រោយទំហំ 10.2 អ៊ីង

-       តុសំរាប់ដាក់កុំព្យួរទ័រផ្នែកខាងក្រោយ ដែលផ្តល់ភាពងាយ ស្រួលក្នុងការបំពេញ ការងារពេលកំពុងធ្វើដំណើរ

-       ទ្វារស្រូប

-       សំណាញ់ការពារកំដៅថ្ងៃ នៅផ្នែកខាងក្រោយ និងចំហៀងអូតូម៉ាទិច

-       ប្រព័ន្ធរក្សាលំនឹងក្នុង ពេលបើកបរ (Dynamic Stability Control)  

-       ប្រព័ន្ធជំនួយសម្រាប់ ការចូលចត (Parking Ads)

-       ប្រព័ន្ធផ្តល់ដំណឹងពេល មានរថយន្តជែង (Blind Spot Monitor)

-       ប្រព័ន្ធគ្រប់គ្រងរថយន្ត តាមគ្រប់ស្ថានភាពផ្លូវ (Jaguardrive Control)

-       និងប្រព័ន្ធទំនើបៗផ្សេង ទៀតជាច្រើន

លោកសេង វឹង នាយកគ្រប់គ្រងផ្នែក រថយន្តនៃក្រុមហ៊ុនអ អិម អេ ខេមបូឌា បានលើកឡើង ថា៖ “រថយន្ត JAGUAR ជាប្រភេទ រថយន្តប្រណីត និងទំនើបបំផុត ដែលមាន ដើមកំណើត មកពីចក្រភព អង់គ្លេស ផ្ទាល់តែម្តង។ រថយន្ត JAGUAR ដែលយើងបានដាក់ តាំងបង្ហាញ ក្នុងកម្មវិធីនេះ  មានដូចជា រថយន្ត JAGUAR F-TYPE រថយន្ត JAGUAR XF និងរថយន្ត JAGUAR XJ ។ រថយន្តទាំងអស់នេះ ជាប្រភេទរថយន្ត ដែលមានរូបរាង ស្រស់ស្អាត      និងមានបំពាក់ដោយ បច្ចេកវិទ្យាពិសេស ដាច់គេ ក្នុងចំណោម រថយន្តដទៃទៀត។”

ជាទីបញ្ចប់ លោកសេង វឹង ក៏បានបញ្ជាក់បន្ថែម ផងដែរថា៖ “ពិសេសជាងនេះ ទៅទៀត សម្រាប់អតិថិជន ទាំងអស់ដែលទិញ រថយន្ត JAGUAR  ម៉ូដែលណាមួយ ពីក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងទទួលបាន ការធានាពីរោងចក្រ ផ្ទាល់ក្នុងរយៈ ពេល៣ឆ្នាំ ឬ ១០ម៉ឺនគីឡូម៉ែត្រ។ ក្រុមហ៊ុនក៏មាន មជ្ឈមណ្ឌលថែទាំ និងជួសជុល ដែលបំពាក់ដោយ សម្ភារៈបរិក្ខារ ទំនើបៗ និងគ្រឿងបន្លាស់ សុទ្ធល្អមកពីរោង ចក្រផ្ទាល់ ជាមួយនិងបន្ទប់ ភ្ញៀវអង្គុយរង់ចាំ ប្រកបដោយ ផាសុកភាព និងមានផ្តល់ជា អាហារសម្រន់ និងអ៊ីនធឺណែត ដោយឥតគិតថ្លៃ ហើយក្រុមហ៊ុន ក៏មានជាង ជំនាញជាច្រើន ដែលបានឆ្លងកាត់ការ បណ្តុះបណ្តាលយ៉ាង ត្រឹមត្រូវពីរោងចក្រ សម្រាប់បម្រើ សេវាជូនអតិថិជន យ៉ាងរហ័សទាន់ចិត្ត។ រីឯបុគ្គលិកផ្នែកលក់ ត្រូវបានឆ្លងកាត់ការ បណ្តុះបណ្តាលយ៉ាង ត្រឹមត្រូវ និងមានសមត្ថភាព ព្រមទាំងចំណេះដឹង ផ្នែករថយន្ត JAGUAR គ្រប់ម៉ូដែលយ៉ាង ស្ទាត់ជំនាញ។


អំពីក្រុមហ៊ុនហ្គាវ៉ាអន្តរជាតិ អិលធីឌី

ក្រុមហ៊ុនហ្គាវ៉ាអន្តរជាតិ អិលធីឌី ដែលជាផ្នែកមួយនៃ ក្រុមហ៊ុន អ អិម អេ គ្រុប គឺជាតំណាង នៃក្រុមហ៊ុន Jaguar និង Land Rover ទូទាំងពិភពលោក។ ក្រុមហ៊ុនហ្គាវ៉ា អន្តរជាតិ អិលធីឌីនេះ គ្រប់គ្រងលើ រថយន្តLand Rover  ផ្នែកគ្រឿងបន្លាស់ និងសេវាជួសជុល និងថែទាំ ដែលមានបណ្តាញ តំណាងចែកចាយ ៦០ប្រទេស នៅតាមបណ្តា ប្រទេសក្នុង តំបន់អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្តាល អាស៊ីកណ្តាល អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាហ្វ្រិក។

អំពីក្រុមហ៊ុន RMA Cambodia

ក្រុមហ៊ុន RMA Cambodia ទទួលនូវកិតិ្តយសយ៉ាងល្បីរន្ទឺ ក្នុងនាមជាក្រុមហ៊ុន ដែលទទួលបាននូវ សិទ្ធិចែកចាយរថយន្ត Jaguar និង Land Rover ផ្តាច់មុខ ពីក្រុមហ៊ុន Guava International Ltd ក្នុងឆ្នាំ២០១៣។ វត្តមាននៅក្នុងតំបន់ និងការយល់ដឹង ច្បាស់ពីទីផ្សារ បានធ្វើឲ្យក្រុមហ៊ុន RMA Cambodia ក្លាយជាដៃគូពាណិជ្ជកម្ម និងជាអ្នកគ្រប់គ្រង លើផលិតផលយានយន្ត ល្បីៗមកពីគ្រប់ តំបន់ដ៏មាន ទំនុកចិត្តបំផុត។

សំរាប់ព័ត៌មានបនែ្ថមសូមទំនាក់ទំនង៖

សំរាប់ការទំនាក់ទំនងទិញរថយន្ត និង ការប្រឹក្សាព័ត៌មានផ្នែកលក់រថយន្ត JaguarនិងLand Rover

សូមទូរស័ព្ទមកកាន់លេខៈ ០៧៧ ៧២២ ៩៩៩

សំរាប់ការទំនាក់ទំនងព័ត៌មាន និងកិច្ចការសារធារណៈ

សូមទូរស័ព្ទមកកាន់លេខៈ ០៧៧ ៦៦៦ ៨៩២ ឬចូលទៅកាន់គេហទំព័រ www.guavauk.com

បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]