អេស្ប៉ាញ៖ ការធ្លាក់យន្តហោះញឹក ញាប់ពេកក្នុង ឆ្នាំ២០១៤នេះ បានក្លាយជា ការព្រួយបារម្ភ របស់អ្នកដំណើរ តាមការជិះយន្ត ហោះគ្រប់គ្នា បើយោងតាម ប្រភពព័ត៌មាន ដេលីម៉ែល បានលើកឡើងថា យន្តហោះ Airbus A319-111 របស់ ក្រុមហ៊ុនអាកាសចរណ៍ easyJet ដឹកអ្នកដំណើរ ១៥៦នាក់ បានត្រូវ រន្ទះបាញ់ នៅថ្ងៃនេះ នាំឲ្យអ្នកដំណើរ ភ័យលួសព្រលឹង នាំគ្នាយំពេញ យន្តហោះ ។

យន្តហោះ Airbus A319-111 ដែលធ្វើដំណើរពី ទីក្រុង Bristol ឆ្ពោះទៅកាន់ ក្រុង Barcelona ត្រូវបានបង្ខំធ្វើការ ចុះចតជាបន្ទាន់ បន្ទាប់ពីមាន ព្យុះផ្គរ និងរន្ទះបានបាញ់ លើយន្តហោះ ខណៈពេលកំពុង ធ្វើដំណើរនោះ ។

យ៉ាងណាមិញ ហេតុការណ៍យន្តហោះ ត្រូវបានបាញ់ដោយ រន្ទះបាញ់នេះ ក៏ត្រូវបានអ្នកដំណើរ បានថតវីដេអូ តាមកញ្ចក់ យន្តហោះចេញ មកក្រៅ ដែលមើលទៅពិត ជារន្ធត់និងលួស ព្រលឹងតែម្តង ។ តាមរយៈវីដេអូនេះ គេអាចលឺ មានសំលេង អ្នកដំណើរ ទាំងក្មេងទាំង ចាស់ បានស្រែកយំ ផងដែរ ។

គួរបញ្ជាក់ដែរថា យន្តហោះនេះ អាចចុះចត ដោយសុវត្ថិភាពនៅ អាកាសយន្តដ្ឋាន Spain’s Reus ក្នុង ប្រទេសអេស្ប៉ាញ។  ប៉ុន្តែវា បានបន្សល់ទុក នូវអារម្មណ៍បុកពោះ និងលួសព្រលឹង បំផុតឲ្យអ្នកដំណើរ ១៥៦ លើយន្តហោះ ខណៈដែល អ្នកដំណើរ ខ្លះបានបង្ហោះ អារម្មណ៍ភ័យរន្ធត់ លើបណ្តាញអ៊ីន ធើណេតផងដែរ ហើយអ្នកដំណើរ ទាំងអស់នោះក៏បានធ្វើ ដំណើរជាបន្តដោយ ជិះឡានក្រុងទៅ ទីក្រុង Barcelona វិញផងដែរ៕ 



រូបភាពៈ អ្នកដឹកដំណើរបង្ហោះអារម្មណ៍ក្នុងបណ្តាញអ៊ីនធើណេត និង អាកាសយន្តដ្ឋានត្រូវចុះចត

វីដេអូ៖ អ្នកដំណើរថតនៅលើយន្តហោះ ខណៈពេលរន្ទះបាញ់យន្តហោះ 

ប្រភព៖ Dailymail

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]