ទូគី ៖ វាពិតជាគួរឲ្យកោតសរសើរ ខ្លាំងណាស់ ដែលបុរសម្នាក់ បានបង្កើតឡាន ដឹកទំនិញមួយដ៏ ស្អាតឈ្មោះ ‘IMES’ ដោយខ្លួនឯង គ្រាន់តែប្រើប្រាស់ វត្ថុធាតុដើម អេតចាយ តែប៉ុណ្ណោះ។

បុរសដែលមាន គំនិតច្នៃប្រឌិត  រូបនេះមានឈ្មោះ Ismail Mescioglu អាយុ ៣០ ឆ្នាំ មានមុខរបរ ជាអ្នកបើកបរឡានក្រុង រស់នៅប្រទេស ទួគី តែងតែមានបំណងប្រាថ្នា ចង់មានឡាន ដឹកទំនិញ ផ្ទាល់ខ្លួន ប៉ុន្តែដោយសារតែ ដឹងថា គាត់នឹងពុំអាច ទិញវាបានឡើយ ក៏នឹកឃើញថា នឹងផលិតវា ដោយខ្លួនឯង ដោយ យករបស់ ដែលគេបោះចោល មកសាងសង់ធ្វើជាឡាន យ៉ាងល្អប្រណិតនេះឡើង។

អ្វីដែលអស្ចារ្យទៀតនោះ គឺលោក Ismail គឺជាមនុស្សដំបូងបំផុត ដែលអាច ផលិតឡានដឹក ទំនិញខ្នាតធំ ដោយដៃរបស់គាត់ផ្ទាល់ នៅក្នុងប្រទេសទួគី។ គាត់អាចធ្វើឲ្យក្តីសុបិន្ត ក្លាយជាការពិត ដោយលោក មិនដែលធ្លាប់មាន បទពិសោធន៍ ក្នុងការផលិតឡានពីមុនមកទេ ថែមទាំង មិនមានគំរោង ថាតើនឹងធ្វើវា ដោយរបៀបណា ទៀតផង ប៉ុន្តែពេលដែល លោកចាប់ផ្តើមសាងសង់ វា មនុស្សគ្រប់គ្នា តែងតែចំអក លោកជារឿយៗ ។

ទោះបីជាការសាងសង់ឡានដឹកទំនិញនេះ លំបាកយ៉ាងណាក៏ដោយ ក៏លោកមិន រាថយដែរ។ លោក Ismail តែងតែទៅក ន្លែងលក់អេតចាយ ហើយប្រមូល របស់របរ ដែលអាចផលិត ឡានបាន តាមដែលអាចធ្វើទៅបាន។ គាត់ថែមទាំងទិញឡាន ចាស់ម៉ាក Murat 131 សំរាប់កែច្នៃ ធ្វើជាម៉ាស៊ីនឡាន ចំនែកឯតួខ្លួនឡានវិញ គាត់បានទិញបន្ទះ លោហៈចាស់ៗ សំរាប់សាងសង់វា ដោយខ្លូនឯង។ បន្ទាប់ពីការខិត ខំប្រឹងប្រែង អស់រយៈពេល បីបួនខែ រួចមក ឡានដ៏ស្រស់ស្អាត របស់គាត់ ត្រូវបានផលិតឡើង យ៉ាងជោគជ័យ ដែលលោកចំណាយ អស់ត្រឹមតែ ២,៨០០ ដុល្លារអាមេរិក តែប៉ុណ្ណោះ។



លោក Ismail បាននិយាយថា ភាពក្លាហាន របស់ នាយករដ្ឋមន្រ្តី Recep Tayyip Erdogan ប្រទេសទួគី បានជំរុញទឹកចិត្តគាត់ ក្នុងការធ្វើឡាននេះ។ គាត់មានការ ស្ងប់ស្ងែង និង កោតសរសើរ ដល់ថ្នាក់ដឹកនាំជាតិប្រទេស ទូគីជាខ្លាំង ដែលលោកចង់ដាក់ឈ្មោះ កាត់លោកនាយករដ្ឋមន្រ្តី  RTE នៅលើផ្លាកអជ្ញារប័ណ្ណឡាន របស់គាត់ថែមទៀតផង ប៉ុន្តែ គាត់កំពុងតែរង់ចាំ ការអនុញ្ញាត ដើម្បីដាក់ឈ្មោះនេះ។

ចំនែកឯ សាច់ញាតិ និង មិត្តភក្តិរបស់លោកវិញ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ចំពោះភាពជោគជ័យរបស់លោក។ ពីព្រោះពួកគេ មិនរំពឹងថា លោកអាចធ្វើឡានដឹកទំនិញ ដែលអាចបើកបាន ដូចឡានដទៃទៀត បានសំរេចឡើយ។ ដូច្នេះ ការមិនជឿជាក់របស់ពួកគេ គឺកាន់តែ ធ្វើឲ្យលោក Ismail មានមោទនភាព ចំពោះភាពជោគ ជ័យរបស់គាត់ ដែលគ្មាននរណា នឹកស្មានដល់នោះ៕



ប្រភព ៖ odditycentral

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]