ភ្នំពេញៈ នាយទាហានម្នាក់ បានចងកធ្វើអត្តឃាត នៅរានហាល ខាងមុខផ្ទះជាន់ទី១ របស់បងស្រី ដោយយកខ្សែអង្រឹង ចងភ្ជាក់ទៅនឹងដែកចំរ៉ឹង រានហាល ព្រោះតូចចិត្ត និងខ្លួនមានជំងឺ ប្រចាំកាយជា ច្រើនឆ្នាំមកហើយ  ។

ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលា ម៉ោង៧និង២០នាទី យប់ថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៤ស្ថិតនៅក្នុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

នគរបាលមូលដ្ឋាន ឲ្យដឹងថា  ជនរងគ្រោះមានឈ្មោះ ឡុង រស្មី ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជា នាយទាហានកង វិស្វ័កម្ម រស់នៅជាមួយបងស្រី ក្នុងផ្ទះកើតហេតុ ។

នគរបាលមូលដ្ឋានបានបន្តថា ជនរងគ្រោះជាមនុស្ស មានជំងឺប្រចាំកាយ ជាច្រើនឆ្នាំមកហើយ ហើយគាត់ តែងតែដេកនៅ រានហាល ខាងមុខផ្ទះនៅជាន់ទី១ ជារៀងរាល់ថ្ងៃលុះដល់ ម៉ោងកើត ហេតុ ខណៈបងស្រី ជនរងគ្រោះកំពុងអង្គុយ មើលទូរទស្សន៍ ស្រាប់តែអ្នកជិតខាងប្រទះ ឃើញជនរងគ្រោះចងក ដោយខ្សែ អង្រឹង ចងកភ្ចាប់ទៅនឹងដែកចំរ៉ឹង រានដាល ឃើញដូច្នេះក៏ ស្រែកហៅ បងស្រីជនរងគ្រោះ ទើបមានការ ភ្ញាក់ផ្អើលកើតឡើង និងបាននាំគ្នាឡើង ទៅស្រាយដាក់ចុះ ដោយសង្ស័យថា មិនទាន់ស្លាប់ ប៉ុន្តែជា អកុសល់ពេល ដាក់រួចជន រងគ្រោះបានដាច់ ខ្យល់ស្លាប់ បាត់ទៅហើយ  ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់សពទៅ ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ ទៅតាមប្រពៃណី  ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]