កណ្តាល ៖ អំពើហិង្សាក្នុងគ្រួសារ មួយបានកើតឡើង រវាងកូនចុងនិង ឪពុកចុង ស្រវឹងស្រឿងៗ បានមករករឿង ប្រពន្ធ ដោយសារតែមិនទុក បាយឲ្យបុរសជាប្តី ហូប ឃើញដូច្នេះ កូនចុង ក៏ដើរចូលទៅ ឈ្លោះប្រកែក ជាមួយឪពុកចុង រហូតកាប់ ចាក់គ្នា រវាងឪពុកចុង និងកូនចុង បណ្តាលឲ្យ រងរបួស ធ្ងន់ធ្ងរ ទាំងសងខាង ។ 

ហេតុការណ៍កាប់ប្រហារគ្នា នេះ បានកើងឡើង កាលពីវេលាម៉ោង២១និង៤០នាទីថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៤ ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសជាឪពុកចុងនោះឈ្មោះ យ៉ែម  អឿន អាយុ ៤២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ ឃុំ កើតហេតុ រងរបួសត្រង់ថ្ងាស់ ខាងស្ដាំ ដាច់ដល់លលាដ៍ ចំនួន១ កន្លែង និងមុតក្រោម ចង្ការខាងឆ្វេង ចំនួន១កន្លែង រងធ្ងន់ធ្ងរ ឯ បុរសជាកូនចុង ឈ្មោះ ម៉ាង តុញ អាយុ២៩ឆ្នាំ មុខរបរ លក់ចាប់ហ៊ួយ រស់នៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង រងរបួសមុត ត្រង់ពោះ ខាងស្ដាំ១កន្លែង អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យជយ័ជំនះ ដើម្បីជួយ សង្គ្រោះជាបន្ទាន់ ចំណែកម្តាយរបស់ជន រងគ្រោះ មានឈ្មោះ ថ្លោះ. សេម អាយុ៥២ឆ្នាំ មានមុខរបរកសិករ ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុបុរស ត្រូវជាប្តីចុង ឬឪពុកចុង មានសភាព ស្រវឹងស្រា រករឿង ប្រពន្ធចុង ព្រោះមិនទុក បាយឲ្យ ខ្លួនហូប បានប្រកែកគ្នា យ៉ាងតឹងមាត់ តឹងកពេលនោះ ក្រោយមក ក៏បានឈ្លោះ ប្រកែកជាមួយ កូនចុង រហូតឈាន ទៅវាយកាប់គ្នា ពីរនាក់ឪពុកចុង និងកូនចុង បណ្តាលឲ្យ រងរបួសធ្ងន់ទាំង សងខាង  ភ្លាមៗនោះនគរបាល បានចុះទៅដល់ កន្លែងកើតហេតុ ដោយឃើញ ស្ថានភាព អ្នកទាំងមានស្នាម របួសធ្ងន់ពេកក៏ ហៅរថយន្ត សង្គ្រោះដឹក យកទៅកាន់មន្ទីរ ពេទ្យជ័យជំនះ ដើម្បីជួយ សង្គ្រោះសិន ហើយក្នុងនោះដែរ បានដកហូត វត្ថតាងកាំបិតផ្គាក់ ១និងកាំបិតតូច ចុងស្រួច ១ផងដែរ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]