បរទេស ៖ ការថតរូបនិង វីដេអូ selfie ដោយប្រើទូរស័ព្ទស្មាតហ្វូន ក្លាយជាការពេញនិយម របស់យុវវ័យ សម័យបច្ចេកវិទ្យា ទំនើបនេះ ទៅហើយ ប៉ុន្តែ វាជារឿងដ៏គួរឲ្យរន្ធត់បំផុត សំរាប់គូស្នេហ៍វ័យ ក្មេងមួយគូ ខណៈពេលកំពុងថតរូប selfie បែបស្និទ្ធស្នាល ជាមួយគ្នា ស្រាប់តែមានរន្ទះបាញ់ ខាងក្រោយខ្នង ស្តែងៗតែម្តង ។

តាមប្រភពព័ត៌មានថា គូស្នេហ៍មួយគូនេះបានទៅធ្វើ ដំណើរកំសាន្តនៅតំបន់ Cancun ក្នុង មិុកសិកកូ ហើយពួកគេក៏បាន ហែលទឹកលេង កំឡុងពេល ដែលមាន ព្យុះភ្លៀង។លើសពីនោះទៀត ពួកគេថែមទាំង ហ៊ានថតរូប វីដេអូ selfie ស្និទ្ធស្នាល កណ្តាលភ្លៀង ស្រាប់តែមានរន្ទះបាញ់ ពីក្រោយពួកគេតែម្តង ។ ប៉ុន្តែជាសំណាងល្អ ពួកគេទាំងពីរ មិនបានរងគ្រោះ ថ្នាក់ដោយសារ រន្ទះបាញ់នេះទេ។

យ៉ាងណាមិញ លោក Luis Moralesក៏ បានបង្ហោះនូវ រូបភាព វីដេអូ selfie ដែលគាត់ និងមិត្តស្រីគាត់ ជួបហេតុការណ៍គួរឲ្យរន្ធត់នេះ ចូលទៅក្នុង បណ្តាញអ៊ីនធើណេត នាំមានការ ល្បីល្បាញនិង មានអ្នកចូលទស្សនានិង ចែកចាយបន្ត ផងដែរ ៕

ចង់ដឹងថារូបភាពវីដេអូរន្ធត់បែបណា ទស្សនាខាងក្រោមនេះ ៖  

ប្រភព ៖ Metro

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]