បរទេស ៖ ក្រោយពីបានទស្សនា វីដេអូនេះហើយ លោកអ្នកប្រាកដ ជាយល់ច្បាស់ថា ហេតុអ្វីបាន គេតែងតែនិយាយថា សត្វឆ្កែ គឺមិត្តភក្តិជិតស្និទ្ធ របស់មនុស្សនោះ ជាក់ជាមិនខាន។

តាមរយៈវីដេអូ ដែលគួរឲ្យអស់សំណើច បានបង្ហាញថា សត្វឆ្កែមួយក្បាល រំភើបចិត្តពេក ក្រោយពីបានជួបម្ចាស់វា ដែលបែកគ្នា ពីរឆ្នាំទៅហើយនោះ រហូតដល់ ថ្នាក់ធ្វើឲ្យវា សន្លប់។

ម្ចាស់ឆ្កែមួយក្បាលនោះ មានឈ្មោះ Rebecca Ehalt បានថតវីដេអូ ខណៈពេលនាង បានជួបជាមួយឆ្កែ ដ៏ឆ្លាតរបស់ខ្លួនវិញ ដែលខានបានជួប អស់រយៈពេល ពីរឆ្នាំទៅ ហើយនោះ ប៉ុន្តែអ្វីដែលគួរឲ្យ អស់សំណើច នោះ គឺវារំភើបពេករហូត ដល់ថ្នាក់សន្លប់។

ក្នុងវីដេអូនេះ បានបង្ហាញថា ឆ្កែដែលគួរឲ្យស្រលាញ់ មួយក្បាលនេះ គ្រាន់តែឃើញម្ចាស់វា គឺរំភើបជាពន់ពេក ប៉ុន្តែវាប្រហែល ជាការរំភើបនេះ បានធ្វើឲ្យវាសន្លប់ អស់មួយសន្ទុះ ដែលមើលទៅ ដូចជាអ្នកវាយបុក នៅជុំទី ៩ អីចឹងដែរ ដែលមានតែចលនា រង្គើរតិចៗ នៅពេលដែលវាដឹងខ្លូន ឡើងវិញ រួចក៏ចាប់ផ្តើម លេងជាមួយម្ចាស់វា បន្តទៀត។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖ 

ប្រភព ៖ Metro

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]