ប៉េរូ ៖ តាមរយៈវីដេអូមួយ ដែលថតបានស្តែងៗ បានបង្ហាញថា បុរសពូកែប្រច័ណ្ឌ ម្នាក់ បានទាញកាំភ្លើងយកមកបាញ់ មិត្តរបស់គាត់ ដែលកំពុងរាំជិត មិត្តស្រីរបស់ខ្លួន នៅក្នុងក្លឹប កំសាន្តមួយក្នុង ប្រទេសប៉េរូ។

នៅមុនពេលកើតហេតុ បុរសពូកែប្រច័ណ្ឌរូបនេះ បានអង្គុយ នៅក្បែរៗ មិត្តស្រីរបស់គាត់កំពុងរាំ ស្រាប់តែបានឃើញ មិត្តភក្តិរបស់ខ្លួន ចាប់ផ្តើមរាំជិត មិត្តស្រីគាត់ ផ្ទុះភ្លើងប្រច័ណ្ឌ ទាញយកកាំភ្លើង មកបាញ់មិត្តរបស់ខ្លូន ដោយគ្មានញញើតដៃ អ្វីបន្តិចឡើយ។

ភ្លាមៗនោះ មិត្តស្រីរបស់គាត់ មានការភ័យស្លន់ស្លោរ ជាខ្លាំងនៅពេលដែល ឃើញ បុរសម្នាក់នោះ ដួលទៅនឹងដី ជាមួយនឹងឈាម ជោគពេញអាវ របស់គាត់។ ប៉ុន្តែអ្វីដែលគួរឲ្យ ហួសចិត្តនោះ គឺនាងមិនបានដឹងថា មិត្តប្រុសរបស់នាង គឺជាអ្នកបាញ់ បុរសម្នាក់នោះទេ។ ចំនែកឯភ្ញៀវ ដែលនៅក្នុងក្លឹបនេះ  ក៏មិនបានដឹងថា មានរឿងអ្វី កើតឡើងដែរ នេះប្រហែល មកពីសំលេង តន្រ្តីខ្លាំងពេក និង ភ្លើងពណ៌ខ្មៅ មើលមិនឃើញ ថែមទៀតផង។

ដោយសារតែ មិនមាននរណាម្នាក់ដឹង ថាមានរឿងអ្វីកើតឡើងនោះ មិត្តរបស់ជន ដៃដល់នេះ បានទៅយក កាំភ្លើងចេញពីដៃ បុរសម្នាក់នេះ ដែលបង្ហាញថា គាត់កំពុងតែជួយ លាក់បាំងរឿង បាញ់សំលាប់នេះ ដោយចេតនាហើយ។

ក្នុងវីដេអូនេះ បានបង្ហាញទៀតថា មួយសន្ទុះក្រោយមក ភ្ញៀវផ្សេងទៀត បានដឹងថា មានការបាញ់សំលាប់ មនុស្សនៅក្នុងក្លិបនេះ ពួកគេក៏បានឈប់រាំ។ ចំនែកឯ បុរសចិត្តភ្លើងរូបនេះ ហាក់ដូចជា មិនខ្វល់ភ័យព្រួយ អ្វីឡើយ ក្រោយពីបាញ់សំលាប់ មិត្តភក្តិរបស់ខ្លួនដូច្នេះ ហើយថែមទាំង ដើរកាត់សាកសព បុរសរងគ្រោះ ធ្វើព្រងើយ៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖ 

ប្រភព ៖ Storm

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]