រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាក់.ក ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុបន្ទាប់ ពីជិះម៉ូតូ ទៅបុក រទេះអេតចាយ ចតនៅចិញ្ចើមផ្លូវ ។ ហេតុការណ៍នេះកើត ឡើងកាលពីវេលា ម៉ោង១១ យប់ ថ្ងៃទី ២៥ កក្កដា ២០១៤ នៅចំណុចទល់ មុខយានដ្ឋាន អួតា ហ្គារ៉ាស នៅតាមបណ្តោយ ផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោក ។

ជនរងគ្រោះ មានឈ្មោះ ហ៊ុន សំអានមានរិទ្ធ  អាយុ៤០ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានទីលំនៅ បច្ចុប្បន្នរស់នៅផ្ទះ លេខ១៥២ អឺ១ ផ្លូវ១៦៩ ស្ថិតនៅក្នុងភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូ ធុនធំមួយ គ្រឿងម៉ាក FTR  ពណ៌ទឹកប៊ិច ពាក់ស្លាក លេខភ្នំពេញ 1BC-3221 បានធ្វើដំណើរយ៉ាង លឿនតាមផ្លូវ ៦០៨ មកដល់ចំណុច កើតហេតុក៏បាន ទៅបុកជាមួយ រទេះអេតចាយ ដែលចតចោល នៅចិញ្ចើមផ្លូវខណៈ ម្ចាស់រទេះរវល់ដើរ ទៅរើសអេតចាយ បណ្តាលឱ្យ បុរសរងគ្រោះដួល ម៉ូតូបាក់.កស្លាប់យ៉ាង អាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]