ខេត្តកំពង់ឆ្នាំង ៖ បុរសបានរងគ្រោះដោយសារ សត្វពស់ពព្លាក់ មួយក្បាលបាន ចឹកបណ្តាល ឱ្យរងរបួស កាលពីវេលាម៉ោ ង៣និង៣០នាទី រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចជើង ភ្នំក្បាលខ្លា ក្នុងភូមិក្តុល ឃុំក្តុល ស្រុកទឹកផុស ។ ខណៈដែលបុរស រងគ្រោះកំពុងជញ្ជូន អុសដាក់រទេះគោ ហើយបានដើរ ជាន់លើវា ។

បុរសរងគ្រោះមានឈ្មោះ ខ្វើ ជំនិត អាយុ២១ឆ្នាំ មានទីលំនៅ ភូមិធ្លកលើ ឃុំក្រាំងល្វា ស្រុក សាមគ្គីមានជ័យ ។ ក្រុមគ្រួសាជនរង គ្រោះបាននិយាយ នៅក្នុងមន្ទីរពេទ្យ ខេត្តពេលមក មើលថែរបុរស រងគ្រោះ ថាមុនពេលកើតហេតុ បុរសរងគ្រោះ ជាមួយអ្នកជិតខាង បានទៅ កាប់អុស គ្រាក់ នៅចំណុច ខាងលើនេះ ។ លុះពេលរសៀល កាប់អុសបានហើយ ក៏ជញ្ជូនដាក់ រទេះគោ មិនបានឃើញ សត្វពស់ នោះនៅក្រោម ស្លឹកខ្លុង ហើយបានដើរ ជាន់លើវា ភ្លាមនោះសត្វ ពស់ពព្លាក់មានទំហំ ប៉ុនមេជើងមនុស្ស ចាស់បានចឹក ចំលើប្រអប់ជើង ខាងស្តាំ ចំនួន២កន្លែង ទើបជនរងគ្រោះដឹងខ្លួន ដោយចុកចាប់ ទម្លាក់អុសចោល និងរត់ចេញពី កន្លែងកើតហេតុ ។បន្ទាប់មកជនរងគ្រោះបាន ស្រែកហៅអ្នកភូមិ ទៅជាមួយគ្នាអោយ ជួយដឹកត្រឡប់មកផ្ទះវិញ និងបានបន្តដឹក មកដល់មន្ទីពេទ្យ នៅម៉ោងជាង៨យប់ ដើម្បីសង្រ្គោះជីវិត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]