បរទេស៖ តាមរយៈវីដេអូមួយ ដែលបង្ហោះឡើង ទៅក្នុងបណ្តាញយូធូប បានបង្ហាញថា អ្នកបើកបរម៉ូតូ ដែលគួរឲ្យអាណិតម្នាក់ ត្រូវម៉ូតូមួយទៀត បើកបុក បន្ទាប់ពីត្រូវបាន គេសំភាសន៍ អំពីប្រធានបទ គ្រោះថ្នាក់ចរចរណ៍ មិនទាន់បានមួយនាទីផង។

បុរសដែលមិនត្រូវបាន គេស្គាល់អត្តសញ្ញាណរូបនេះ ត្រូវបានគេ សំភាសន៍ជាមួយគាត់ អំពីគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ នៅលើផ្លូវដែល គាត់កំពុងធ្វើដំនើរនេះ  ហើយឲ្យគាត់បង្ហាញមតិយោបល់ ទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែចុងក្រោយ បែរជាជួបគ្រោះថ្នាក់ ចរាចរណ៍ ខ្លូនឯងទៅវិញ។

ក្នុងកិច្ចសំភាសន៍ លោកបាននិយាយថា “មានគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់ កើតឡើងនៅទីនេះ ហើយខ្ញុំមានការភ័យខ្លាចខ្លាំងណាស់ ពីព្រោះខ្ញុំ ត្រូវធ្វើការនៅម្ម្តុំនេះ រយៈពេលមួយសប្តាហ៍ឯណោះ”។

បន្ទាប់ពីបាន បញ្ចេញមតិយោបល់ ដូច្នេះហើយ លោកក៏បាន ពាក់មួកសុវត្ថិភាព រូចក៏បើកម៉ូតូចេញទៅ ប៉ុន្តែជាអកុសល អ្វីដែលលោកខ្លាច បានកើតឡើងមែន ដែលម៉ូតូមួយទៀត បានបើកក្នុងល្បឿនយ៉ាងលឿន តំរង់មកបុកតែម្តង បណ្តាលឲ្យគាត់ និង បុរសម្នាក់ទៀត ខ្ទាតចេញពីម៉ូតូរៀងៗខ្លួន។ ប៉ុន្តែសំណាងល្អ ពូកគាត់ទាំងពីរ មិនមានរបូសធ្ងន់ធ្ងរទេ ហើយ ក៏បានជិះម៉ូតូទៅតាមផ្លូវរៀងខ្លួន ។

យ៉ាងណាមិញ បុរសដែលត្រូវបានគេសំភាសន៍ ម្តងរួចមកហើយនោះ បដិសេដមិនព្រមធ្វើបទសំភាសន៍ ម្តងទៀតទេ។នេះអាចមកពីគាត់ ខ្លាចមានគ្រោះថ្នាក់ ចរាចរណ៍ ម្តងទៀត ឫក៏យ៉ាងណា ? ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖ 



ប្រភព ៖ Storm

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]