ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ៤នាក់ ដែលបន្លំខ្លួន ធ្វើជាតម្រួតថៃ ហើយចាប់ពលការិនី យកទៅរំលោភ ចំនួន៤នាក់ រហូតបានសម្រេចនោះ ត្រូវសមត្ថកិច្ចនៃភាគីថៃ ធ្វើការស្វែងរកចាប់ខ្លួន បានចំនួន៣នាក់ហេីយ កាលពីរសៀល ថ្ងៃទី២៤ កក្កដា ២០១៤ នេះ ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

ស្រ្តីខ្មែរ០៤នាក់ ត្រូវជនជាតិថៃមួយក្រុមចាប់រំលោភនៅក្នុងទឹកដីថៃ

ប្រភពបានឱ្យដឹងថា ជនសង្ស័យជាជនជាតិថៃ ដែលត្រូវឃាត់ខ្លួន ទាំង៣នាក់នោះ ១-ឈ្មោះណាយ ថានុត កនឌីនី អាយុ៣១ឆ្នាំ រស់នៅខេត្ដឡុងបុរី, ២-ឈ្មោះណាយ អ៊ុកថី ហៅឡេងណងសា អាយុ៣៣ឆ្នាំ រស់នៅខេត្ដរយអេត និង៣-ឈ្មោះណាយ ធីតដាំងើយ អាយុ៣០ឆ្នាំ រស់នៅក្រុងបាងកក ចំណែកបក្សពួកម្នាក់ទៀត បានគេចខ្លួន ហើយសមត្ថកិច្ចថៃ កំពុងធ្វើការតាមចាប់ខ្លួន យកមកផ្តន្ទាទោសនាផងដែរ ។

ប្រភពដដែលបានបន្តថា ស្ដ្រីខ្មែរដែលជាពលការិនី ទាំងអស់នេះ ឆ្លងដែនចូលទៅក្នុងទឹកដីថៃ បម្រុងទៅរកការងារធ្វើ ហើយក៏បាននាំគ្នា ជួលបន្ទប់ស្នាក់នៅ ជិតផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្ដស្រះកែវ ប្រទេសថៃ ដើម្បីរង់ចាំថៅកែ ជាជនជាតិថៃ មកទទួលយកទៅកន្លែងធ្វើការ នៅឯទីក្រុងបាងកក ។

ប៉ុន្តែចំពោះពលការិនីខ្មែរ រងគ្រោះទាំងនោះ គេនៅមិនទាន់ដឹង ពីអត្តសញ្ញាណពិតប្រាកដថា ពួកគាត់រស់នៅ ក្នុងភូមិ-ឃុំ-ស្រុក ខេត្តណានៅឡេីយទេ ? តែទោះជាបែបណាក្តី ពួកគាត់ត្រូវបានស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ កំពុងតែយកចិត្តទុក្ខដាក់ ក្នុងការការពារ ដល់សុខភាពរបស់ពួកគាត់ផងដែរ នាពេលនេះ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]