មានរឿងគួរ ឲ្យភ្ញាក់ផ្អើលមួយ ដែលមានចោរម្នាក់ បានធ្វើសកម្មភាព ចូលលួចម៉ូតូមួយគ្រឿង ដល់ក្នុងផ្ទះតែម្តង។

ចំពោះសកម្មភាព របស់ចោររូបនោះ ក៏ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព នៅខាងមុខផ្ទះផងដែរ។ ក្នុងនោះដែរ ក៏មានគណេយ្យរបស់ បុរសម្នាក់ បានបង្ហោះ សកម្មភាពរបស់ ចោរនេះ ចូលក្នុងបណ្តាញ ហ្វេសបុក ដែលរូបគាត់ បានអះអាងថា  ចោរមួយនេះ បានចូលលួចម៉ូតូ ក្នុងផ្ទះរបស់គាត់ កាលពី ម្សិលមិញ។ 

បើមើលតាម វីដេអូឃ្លីប គឺដំបូងចោរម្នាក់នេះ បានដើរចុះឡើងៗ នៅខាងមុខផ្ទះ ស្រាប់តែភ្លាមៗនោះ រូបគេ ក៏បានបើកទ្វារ រួចក៏ទាញម៉ូតូចេញ ដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរថា ទ្វារផ្ទះ និងម៉ូតូ  គឺមិនបាន ចាក់សោរ ឲ្យបានត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឲ្យ ចោរចូលយកម៉ូតូ យ៉ាងងាយស្រួលបំផុត។

 ទស្សនា សកម្មភាពរបស់ ចោរនោះ ទាំងអស់គ្នា៖


ប្រភព ហ្វេសបុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]