ចិន៖ Li Bingbing គឺជាតារា សម្តែងស្រីដ៏ ល្បីឈ្មោះម្នាក់ របស់ប្រទេសចិន ហើយពេលនេះ នាងបានធ្វើអោយ ពិភពលោកភ្ញាក់ផ្អើល សារជាថ្មីទៀតហើយ បន្ទាប់ពីការ សម្តែងនៅក្នុងរឿង Transformers ថ្មីដែលកំពុង ទទួលការគាំទ្រ យ៉ាងច្រើនពី ទស្សនិកជន។

តែអ្វីដែល គួរអោយចាប់ អារម្មណ៍នោះគឺថា Li Bingbing មានឈុតសម្តែង ត្រឹមតែ១០នាទី ប៉ុណ្ណោះនៅក្នុង សាច់រឿងថ្មី មួយនេះ តែប្រាក់ ដែលនាង ទទួលបានពី ការសម្តែងខ្ពស់ សឹងតែមិនគួរ អោយជឿ រហូតដល់ទៅ ជាង ១២លាន ដុល្លារអាមេរិក។

Li វ័យ៤១ឆ្នាំ មានស្រុកកំណើត ក្នុងខេត្ត Heilongjiang ប្រទេសចិន បានក្លាយជា តារាសម្តែង ដ៏ល្បីឈ្មោះទាំង ក្នុងប្រទេសចិន និងនៅលើ ឆាកអន្តរជាតិ។ រឿងដែលនាង សម្តែងជាច្រើន តែងតែទទួលបាន ការពេញចិត្តនិង គាំទ្រពីសំណាក់ ទស្សនិកជនទូទាំង ពិភពលោក។ លើសពីនេះទៅទៀត ក្រោយពីការ សម្តែងក្នុងរឿង Transformers: Age of Extinction នេះរួច កេរ្ត៍ឈ្មោះ របស់នាងរឹត តែល្បីថែម មួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថា ភាពយន្តដ៏អស្ចារ្យ Transformers: Age of Extinction នេះបានរក ប្រាក់ចំណូលដល់ទៅ ជាង ៨៨៦លានដុល្លារអាមេរិក និង ចាក់ បញ្ចាំងបាន ៤សប្តាហ៍ មកហើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



Trailer របស់រឿង Transformers: Age of Extinction

ប្រភព៖ Stomp

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]