អង់គ្លេស៖ កាលពីពេលថ្មីៗនេះ មានការបង្ហាញពី ការសាកថ្មទូរស័ព្ទ ដ៏ចម្លែកដែល ពោរពេញទៅដោយ ការច្នៃប្រឌិតមួយ ត្រូវបានធ្វើឡើង នៅទីក្រុងឡុងដ៍ ពោលគឺធ្វើឡើងពី ផ្លែប៉ោម និងដំឡូងបារាំង រហូតដល់ទៅ ៨០០ផ្លែ ឯណោះ ចងភ្ជាប់គ្នា ដោយខ្សែទង់ដែង បង្កើតបានជា ចរន្តអគ្គិសនី ដែលអាចសាកថ្ម ទូរស័ព្ទបាន។

ជាមួយគ្នានេះដែរ ការពិសោធន៍ ត្រូវបានធ្វើឡើងដោយ សិល្បករម្នាក់ មានឈ្មោះថា Caleb Charland គឺគាត់បានដាក់ ផ្លែប៉ោម និងដំឡូងបារាំង ចងភ្ជាប់គ្នា ដោយខ្សែទង់ដែង តម្រៀបគ្នាជាជួរៗ ដែលធ្វើឡើង ទៅតាមមាត្រដ្ឋាន ត្រឹមត្រូវ ដែលអាចបង្កើតជា ចរន្តអគ្គិសនី អាចសាកថ្ម ទូរស័ព្ទបាន ដោយចរន្តនោះរត់ឆ្លង កាត់បន្ទះកម្រាល ឥតខ្សែមួយ។

ការទាញយក ថាមពលអគ្គីសនីពី ផ្លែឈើ និងបន្លែប្រភេទនេះ អាចបង្កើតបាន ជាចរន្តអគ្គិសនី ជាមធ្យម២០អំពែ និងប្រហែលជា៦វ៉ុល។ ថាមពលទាំងនេះ គឺមានប្រភពមកពី បន្ទះលោហៈ ដែលតភ្ជាប់ ជាមួយផ្លែប៉ោម និងដំឡូងបារាំង ដោយស័ង្កសី និងស្ពាន់ ដែលដោតចូល ទៅក្នុង ផ្លែប៉ោម និងដំឡូងបារាំង បានដើរតួជា អគ្គិសនីបទ។ ចំណែកឯ ផ្លែប៉ោម និងដំឡូងបារាំង គឺដើរតួជា វត្ថុធ្វើអគ្គិសនី វិភាគ ជាហេតុធ្វើឲ្យ ពួកវាអាច បង្កើតចេញជា ថាមពលអគ្គិសនី បានយ៉ាងដូច្នេះ៕


ប្រភព៖ asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]