ភ្នំពេញ៖ បុរសម្នាក់ស្រវឹង ស្រាជោគបើករថយន្ត កាមរីបាឡែន មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលបុក រថយន្តវិស្តូ រុញកិនម៉ូតូ សងកូរ៉េ ហើយរថយន្ត បង្កបន្តទៅបុកបង្គោល ភ្លើងមួយដើមទៀត រងការខូចខាត កាលពីវេលាម៉ោង ២៣និង៣០នាទី យប់ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៤ នៅចំណុចមុខ ផ្ទះលេខ៣៨ ផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ស្រាវឹងស្រាជោគ បើករថយន្តមួយគ្រឿងមាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ភ្នំពេញ 2Q-8001 ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ១៣៨ ក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿន យ៉ាងលឿន និងរ៉េពេញផ្លូវ លុះមកដល់ ចំណុចកើត ហេតុស្រាប់ តែជ្រុលបុករថយន្ត ម៉ាកវិស្តូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2T-1905 ដែលចតនៅ មុខផ្ទះនិងរុញទៅ កិនម៉ូតូសងកូរ៉េ មួយគ្រឿងទៀត រងការខូចខាត ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏ជ្រុលបុក បង្គោលភ្លើង បណ្លាឲ្យរថយន្ត គាបជាប់រងការ ខូចខាតផ្នែកខាង មុខស្ទើរទាំងស្រុង។

នគរបាលមូលដ្ឋាន បានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមាន មនុស្សណាម្នាក់ រងរបួសនោះទេ ដោយសារពេល ដែលគ្រោះថ្នាក់ម្ចាស់រថយន្តវីស្តូ បានចូល ទៅក្នុង ផ្ទះបាត់អស់ ចំណែកម្ចាស់ រថយន្តកាមរីបាឡែន ត្រូវបានពោង សុវត្តិភាព ផ្ទះចេញក្រៅ ការពារមិន ឲ្យមានគ្រោះថ្នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ មកដល់ចំណុច កើតហេតុសហការ ជាមួយនិង ជំនាញស្ទូចយក រថយន្តទៅរក្សាទុក នៅករិយាល័យ ចរាចរណ៍ជើងគោក ដើម្បីរងចាំដោះស្រាយ តាមច្បាប់ ។ គួបញ្ជាក់ផងដែថា ទាក់ទិននិងគ្រោះថ្នាក់ ចរាចណ៍នេះបង្កឡើង ដោយសារតែម្ចាស់ រថយន្តកាមរី បាឡែន បើកក្នុងស្ថានភាព ស្រវឹងស្រាជោគជាំ និងក្នុងល្បឿនលឿន ទើបបង្កឲ្យមាន គ្រោះថ្នាក់បែបនេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]