ចិន៖ កន្លែងលាងរថយន្ត និងប៉ូលាមួយកន្លែង ក្នុងប្រទេសចិន បានបង្កើតសេវាកម្មថ្មី ដោយឲ្យ នារីៗ ស្រស់ស្អាត មានរាងស្រឡូន ស្លៀកឈុត ហែលទឹក លាងឡាន និងមានតម្លៃថ្លៃទៀតផង។

កន្លែងលាងរថយន្តនេះ ស្ថិតនៅក្នុងស្រុក Chaoyang ទីក្រុង ប៉េកាំង ប្រទេសចិន ទើបតែបង្កើតឡើង នូវសេវាកម្មលាងឡាន ពីសំណាក់នារីៗ ស្រស់ស្អាត ស្លៀកឈុត ដែលទឹក។ សេវាកម្មលាងរថយន្តនេះ មានតម្លៃ ៨៨០យ័ន (១៤២ដុល្លារអាមេរិក) សម្រាប់ការ លាងម្តង និង មិនរាប់ បញ្ចូលសេវា ដទៃទៀតនោះទេ។ ភ្ញៀវដែលអញ្ជើញមក ភាគច្រើន ជិះសុទ្ធតែឡានទំនើបៗ ដូចជា Lamborghinis និង Maseratis ជាដើម ចំណែកឯប្រាក់ចំណូលរបស់កន្លែងលាងឡាននេះវិញ ក៏ក្រាស់ក្រែល ណាស់ផងដែរ។

យ៉ាងណាមិញ ទោះបីជាវា មានតម្លៃថ្លៃក្តី តែវាអាចធ្វើ ឲ្យម្ចាស់ឡាន រង់ចាំ ដោយភាពរីករាយ និង ការកម្សាន្តអារម្មណ៍ ផងដែរ៕

ចំពោះឡានខាងលើនេះ ជាកម្មសិទ្ធ របស់បុរស អ្នកមានម្នាក់ ត្រកូល Zhang ពាក់វ៉ែនតាខ្មៅ ដែលគាត់បាន យកឡានគាត់ មកឲ្យគេលាង ២ដងមកហើយ ក្នុងថ្ងៃតែមួយនេះ។ ខណៈពេលដែល នារីស្រស់ស្អាត ទាំងនោះ កំពុងលាងឡានគាត់ គាត់បានដើរចុះ ដើរឡើង ជាមួយនឹង ទឹកមុខស្រស់ ញញឹម ហើយបានសម្លឹង នារីទាំងនោះមិនដាក់ ភ្នែកផងដែរ។


ប្រភព សៀងហៃ

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]