នាថ្ងៃទី 26 ខែ កក្កដា ឆ្នាំ 2014 ក្រុមហ៊ុន Singtech បានធ្វើការចាប់ឆ្នោត ផ្សងសំណាងដល់អ្នក ដែលបានទស្សន៍ទាយ ថាប្រទេសអាឡឺម៉ង់ជា អ្នកទទួលបាននូវ ពាន រង្វាន់ FiFa World Cup ឆ្នាំ 2014 នៅទីក្រុង កោះពេជ្រ វេលាម៉ោង 6 ល្ងាច ។ គួរបញ្ជាក់ថាបេក្ខជន ដែលត្រូវបាន ជ្រើសរើសមាន ចំនួន 50 នាក់ ដែលពួកគេ ទាំងនោះ បានធ្វើការ Comment ទៅលើរូបភាពមួយ ដែលបានបង្ហោះនៅ លើទំព័រសង្គមហ្វេសប៊ុក Singtech Cambodia ដោយ សរសេរថា ប្រទេសអាឡឺម៉ង់ជា អ្នកលើកពាន ហើយ Mention ឈ្មោះមិត្តភ័ក្ភ របស់ពួកគេចំនួន 5 នាក់ទៀត ។ ក្រុមការងារ Singtech បានជ្រើសរើស ឈ្មោះបេក្ខជនទាំង 50 រូប ដែលជាអ្នក Comment មុនគេហើយត្រឹមត្រូវ តាមលក្ខខណ្ឌដែល ក្រុមហ៊ុនបានកំណត់ ។

ចំពោះរង្វាន់ទី១ គឺទូរស័ព្ទដៃ Singtech Sapphire Prime Z500 ចំនួន ១គ្រឿង រង្វាន់ទី២ គឺទូរស័ព្ទដៃ Singtech Sapphire iPure II i20 ១គ្រឿង និង រង្វាន់ទី៣ គឺទូរស័ព្ទដៃ Singtech Emerald E11 ១គ្រឿង ។ សំរាប់អ្នកពុំបាន ទទួលរង្វាន់ទូរស័ព្ទ ចំនួន 47 នាក់ទៀត គឺទទួលបានគូប៉ុង 10 ដុល្លាសំរាប់ការជាវ រាល់ទូរស័ព្ទ ឬ សំភារៈផ្សេងៗនៅ ហាង Buy Now Shop ដែលមានទីតាំងនៅ មជ្ឈមណ្ឌលបំរើសេវា Singtech ។ ក្រុមហ៊ុន Singtech នឹងធ្វើការ បង្ហោះឈ្មោះ អ្នកដែលត្រូវរង្វាន់ទាំង ៣រូប លើទំព័រសង្គម ហ្វេសប៊ុក Singtech Cambodia ។

បន្ថែមពីនេះទៀត បើអតិថិជនជាវ ទូរស័ព្ទដៃ Singtech កំឡុងពេលដាក់តំាងបង្ហាញ ថ្ងៃទី 25 26 27 ខែ កក្កដា ឆ្នាំ 2014 នៅទីក្រុង កោះពេជ្រ នោះអតិថិជននឹង ទទួលបានកាដូ យ៉ាងច្រើនសន្ធឹក សន្ធាប់ដូចជា ឆ័ត្រ, អាវយឺត, មួក, ស្រោមទូរស័ព្ទ និង ស្រ្គីនការពារអេក្រង់ ហើយពិសេស ជាងនេះទៅទៀត រាល់ពេលដែលអតិថិជន ជាវទូរស័ព្ទដៃ Singtech ភ្លាម នោះអតិថិជន មានសិទ្ធិចាប់ឆ្នោតយក រង្វាន់ភ្លាមៗ ដែលរង្វាន់ទាំងអស់ រួមមានរង្វាន់ទី១ គឺ ថេបប្លេត Singtech Sapphire iTab Mini 7850 ចំនួន ១រង្វាន់, រង្វាន់ទី២គឺ ទូរស័ព្ទដៃ Singtech Emerald E11 ចំនួន ២រង្វាន់, រង្វាន់ទី3គឺ ទូរស័ព្ទដៃ Singtech C220 ចំនួន ៥រង្វាន់, រង្វាន់ទី៤គឺ ឆ័ត្រ Singtech ចំនួន ៥០រង្វាន់, រង្វាន់ទី៥គឺ អាវយឺត Singtech ចំនួន ៥០រង្វាន់ និង រង្វាន់ទី៦គឺ មួក Singtech ចំនួន ១០០រង្វាន់ ។ 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]