ភ្នំពេញ៖ ក្រោយពី កញ្ញា គង់ ច័ន្ទស្រីមុំ បានប្រកាសយ៉ាង ក្ដែងៗថា ពីទំនាក់ទំនងស្នេហា យ៉ាងស្អិតរមួត រវាងខ្លួន និង លោក គឺម សីហា កាលពីពេលថ្មីៗនេះ ស្រាប់តែ នៅក្នុងគេហទំព័រ ហ្វេសប៊ុក និង Instagram របស់កញ្ញា បែរជាបង្ហាញពី ទុកក្រៀមក្រំ យ៉ាងខ្លាំង ពី ជំងឺរបស់ គឺម សីហា ។

តាមរយៈ បណ្ដាញទំនាក់ទំនង សង្គមនានា របស់នាង បានបង្ហាញ ស្ដែងឲ្យឃើញ ថា នាពេលនេះ នាងមិនសប្បាយចិត្ដ ជាខ្លាំង ដោយសារតែ សង្សារសំណព្វចិត្ដ របស់នាង កំពុងតែស្ថិត នៅក្នុងមន្ទីរពេទ្យ។ ជាមួយគ្នានោះ គេឃើញ មានអ្នកគាំទ្រនាង ជាច្រើន បានធ្វើការសាកសួរ ថាហេតុអ្វី ក៏ គឺម សីហា ឈឺបែបនេះ? តែនាង បែរជាមិនមាន ការឆ្លើយតប និងឃើញមាន តែសារខ្លីជាបន្ដបន្ទាប់ ដូចជា " I don't want you to sleep in hospital long time . Wish you better soon Huni @seyha_kem " ដែលមានន័យថា ខ្ញុំមិនចង់ឃើញ អ្នក គេងក្នុងមន្ទីរពេទ្យ យូរបែបនេះនោះទេ, សង្ឃឹមថា អ្នកនឹងឆាប់ជា សះស្បើយ ក្នុងពេលឆាប់ៗនេះ បងសំឡាញ់ គឹមសីហា។ 

សង្កេតទៅតាមរូបភាព ដែលនាងបានបង្ហោះ ឡើងក៏ ប្រទះឃើញ តារាខ្មែរដូចជា កញ្ញា ទឹម រដ្ឋា ក៏បានទៅសួរសុខទុក្ខ ដល់ គឹមសីហា នៅក្នុងមន្ទីរពេទ្យផងដែរ។ 

ទោះជាយ៉ាងណា ខ្មែរឡូតសូមជូនពរឲ្យ លោក គឺម សីហា ជាសះស្បើយ ក្នុងពេលឆាប់ៗ ខាងមុខនេះ៕





រូបភាពអ្នកទាំងពីរ ៖ គង់ ច័ន្ទស្រីមុំ បដិសេធដំណឹង បែកបាក់ និងបង្ហាញ សញ្ញា ចូលរោងការ


ប្រភពពី ហ្វេសប៊ុក

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]