អង់គ្លេស៖ យុវជនជំទង់ម្នាក់ គិតខ្លីដាច់ចិត្ត លោតសម្លាប់ខ្លួន បន្ទាប់ពីឈ្លោះប្រកែក ជាមួយមិត្តស្រី គ្រាន់តែរឿងគិត ទុកមុនឲ្យហើយ ក្នុងការ ចំណាយថ្លៃ អាហារពេលល្ងាច សំរាប់ថ្ងៃបុណ្យ នៃសេចក្តីស្រលាញ់ ដែលមិនទាន់ នឹងមកដល់ផងនោះ។

យុវជនវ័យជំទង់ ដែលគិតខ្លី សម្លាប់ខ្លួន មានឈ្មោះ Ashley Paul McKinnon វ័យ ១៧ឆ្នាំ រស់នៅទីក្រុង Swindon ភាគខាងត្បូង ចក្រភពអង់គ្លេស បានឈ្លោះប្រកែកគ្នា ពីគំរោង អាហារពេលល្ងាច នៅក្នុងថ្ងៃបុណ្យនៃ សេចក្តីស្រលាញ់ឆ្នាំក្រោយឲ្យហើយ ជាមួយនឹង មិត្តស្រីរបស់ខ្លួន នៅពេលធ្វើដំណើរត្រឡប់ទៅផ្ទះ។ រឿងហេតុនេះ បានកើតឡើង ដោយសារតែ យុវជនគ្មានការងារធ្វើ ចង់ចំណាយថ្លៃអាហារ ប៉ុន្តែមិត្តស្រី (មិនស្គាល់អត្តសញ្ញាណ) របស់គេ បានបដិសេធថា ទុកឲ្យនាងជាអ្នកចេញប្រាក់ ជំនួសវិញ។

ក្រោយពីនិយាយមិនចុះសម្រុងគ្នា ក៏កើតមាន ការឈ្លោះប្រកែកកើតឡើង ជាហេតុនាំឲ្យ Ashley ដើរទៅក្នុង ឧទ្យានមួយកន្លែង នៅក្បែរផ្ទះ មិត្តស្រីរបស់គេ និងគិតខ្លី លោតសម្លាប់ខ្លួនឯង នៅអាគារចំណតរថយន្ត នោះតែម្តង នេះបើតាម សម្តីសាក្សី ដែលបានឃើញ។

បើតាមការស៊ើបអង្កេត បានឲ្យដឹងថា Ashley ជាមនុស្សម្នាក់ ដែលពិបាក ក្នុងការគ្រប់គ្រង អារម្មណ៍ខ្លួនឯង ហើយការសម្លាប់ខ្លួននេះ ប្រហែលមកពីគេ គិតថាខ្លួនឯង អត់បានការ សូម្បីតែអាហារមួយពេល ក៏ត្រូវឲ្យមិត្តស្រី ចេញឲ្យដែរនោះ។

អ្នកដែលបានឃើញ ហេតុការណ៍នេះ បានទូរស័ព្ទហៅប៉ូលីស និងរថយន្តសង្គ្រោះបន្ទាន់ ភ្លាមៗដែរ ប៉ុន្តែពួកគេមិនអាច ជួយសង្គ្រោះ Ashley បានទាន់ពេលនោះទេ ហើយរូបគេ ត្រូវបាន ប្រកាសថាស្លាប់ មួយម៉ោងក្រោយពេលកើតហេតុ ដោយសារតែរបួស ធ្ងន់ធ្ងរពេក។

យ៉ាងណាមិញ ការស្លាប់របស់ Ashley បានធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិ របស់គេ មានការសោកស្តាយ យ៉ាងខ្លាំង ដោយក្នុងនោះ ពួកគេម្នាក់ៗ បាននិយាយថា Ashley គឺជាមនុស្សល្អម្នាក់ ដែលចេះជួយ យកអាសារអ្នកដទៃ មិនគួរណារូបគេ គិតខ្លី សម្លាប់ខ្លួនបែបនេះសោះឡើយ៕


រូបភាព Ashley Paul McKinnon និងមិត្ដស្រី

ប្រភព៖ dailymail

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]