ចិន៖ ស្ត្រីជាម្តាយម្នាក់ ត្រូវគេថតបាន សកម្មភាព វាយកូនស្រីរបស់ខ្លួន ខណៈដែល ក្មេងស្រីតូចនោះ មិនស្តាប់បង្គាប់ នូវពាក្យសំដី របស់នាង ដែលជាម្តាយ នេះបើតាមការលើកឡើង របស់ប្រភពព័ត៌មាន។

ចំពោះវីដេអូ ដែលម្តាយបានវាយ ធ្វើបាបកូនស្រីនេះ ត្រូវបានគេ បង្ហោះចូលក្នុង បណ្តាញសង្គមហ្វេសបុក និង ចង់ក្រើនរំលឹកដល់ ឪពុកម្តាយ គ្រប់គ្នាថា ពេលខ្លះ ក្មេងតូចៗ ពិតជាក្បាលរឹង និងមិនស្តាប់បង្គាប់មែន ប៉ុន្តែក្នុងនាម ជាឪពុកម្តាយ ក៏មិនគួរអប់រំ ដោយប្រើធម៌ក្តៅ យ៉ាងដូច្នេះ នោះដែរ។

ហេតុការណ៍នេះ មិនត្រូវបានប្រភព បញ្ជាក់ថានៅទីណាឡើយ តែយ៉ាងណាមិញ សំរាប់ទីតាំង តាមការសន្និដ្ឋានមើល ទំនងជាស្ថិតនៅក្នុង ហាងធ្វើសក់ មួយកន្លែង។

យ៉ាងណាក្តី យើងអាចឃើញបានថា ភ្ញៀវដែលនៅក្នុងហាង ក៏បាននាំគ្នា មកឃាត់ផងដែរ ប៉ុន្តែមិនអាចជួយអ្វីបានឡើយ ក្រៅតែពីបន្តឈរមើល ម្តាយចិត្តក្តៅនេះ វាយកូនស្រីខ្លួនបន្តទៀត។ ក្នុងនោះដែរ យើងក៏អាច ស្តាប់លឺសម្លេង ក្មេងស្រីនោះ នៅតែ តមាត់មិនឈប់ ផងដែរ។ ទោះជាយ៉ាងណា មិនមាននរណាដឹង ពីមូលហេតុ នាំឲ្យកើតមានរឿង យ៉ាងដូច្នេះនោះដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]