ស្កុតឡែន៖ ក្រុមវេជ្ជបណ្ឌិតមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងបន្ទាប់ ពីពិនិត្យរោគ ស្ត្រីម្នាក់រកឃើញថា ក្នុងខ្លួននាងមាន ប្រដាប់ភេទជ័រ (sex toy) អស់រយៈពេល ជាង១០ឆ្នាំ មកហើយ។

ស្ត្រីម្នាក់ (មិនស្គាល់ឈ្មោះ) អាយុ ៣៨ឆ្នាំ ជនជាតិស្កុតឡែន បានទៅឲ្យគ្រូពេទ្យ ពិនិត្យរកអាការៈ ជំងឺបន្ទាប់ពីនាង តែងតែនឿយហត់ អស់កម្លាំង បត់ជើងដោយមិន ដឹងខ្លួន និង ចុះទំងន់ផងដែរ។ លទ្ធផលដ៏គួរ ឲ្យភ្ញាក់ផ្អើល ដោយគ្រូពេទ្យ ពិនិត្យឃើញ ប្រដាប់ភេទជ័រ (sex toy) ប្រវែង ៥អ៊ីង (១២,៧សង់ទីម៉ែត្រ) ក្នុងប្លោកនោម រយៈពេល ១០ឆ្នាំមកហើយ។

គួររំលឹកថា ហេតុការណ៍នេះ កើតឡើងកាលពី ១០ឆ្នាំមុន ពេលដែលនាង និង មិត្តប្រុសនាង បានប្រើប្រាស់វា ក្នុងពេលរួមភេទ ខណៈពេលដែល អ្នកទាំង ២ស្រវឹង ជោគជាំយ៉ាងខ្លាំង ហើយនាងក៏បាន ភ្លេចថានាងបាន ធ្វើអ្វីខ្លះ និងមិនបានចាំថា បានយកវាចេញ វិញឬនៅទេ។ បុគ្គលិកពេទ្យ បាននិយាយថា ស្ត្រីម្នាក់នេះ កើតនូវជំងឺម្យ៉ាង ដែលទាក់ទង និងបំពង់បង្ហូរនោម (vesicovaginal fistula) ដែលធ្វើឲ្យ ទឹកនោម ហូរទៅកាន់ ប្រដាប់ភេទនិង ហូរទៅក្នុងតម្រងនោម ដែលបណ្តាលឲ្យ កើតជំងឺក្នុង បំពង់បង្ហូរនោម (obstructive uropahty)  និងធ្វើឲ្យ ខូចតម្រងនោម។

យ៉ាងណាមិញ ពេលនេះគ្រូពេទ្យ បានធ្វើការវះ កាត់យកប្រដាប់ ភេទជ័រចេញ ដោយជោគជ័យ ហើយក៏កំពុងធ្វើ ការព្យាបាល ជំងឺនាងផងដែរ៕


ប្រភព asiantown

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]